​ហាយ​ឡិន​ឌើ​បុក​ជាមួយ​ម៉ូតូ​សណ្តោង​រី​ម៉ក​រង​ការ​ខួច​ខាត​ទាំងសងខាង​

ព្រៃវែង ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​រ៉ឺម៉ក នៅ​ថ្ងៃ​ទី 09 ខែតុលា​ឆ្នាំ 2020 ម៉ោង 13:40 លើក​ផ្លូវជាតិ​លេខ 8​ចន្លោះ គីឡូម៉ែត្រ 54 -55 ស្ថិតនៅក្នុង​ភូមិ​ចុង​ក្រូច ឃុំ​រាប ស្រុក​ពារាំង​ខេត្ត​ព្រៃវែង​។​

​រថយន្ត​ម៉ាក ហាយ​ឡិន​ឌើ​ពណ៌ គយ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AN-2179 បើកបរ​ឲ្យឈ្មោះ​ម៉ុម គាង ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​រស់នៅ​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ បើកបរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​។

​លុះ​ធ្វើដំណើរ​ដល់​ចំណុចកើតហេតុ​ក៏​បាន​បុក​នឹង​ម៉ូតូ​សណ្តោង​រឺ​ម៉ក​មួយគ្រឿង គ្មាន​ពាក់​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ​ឈួន ខែម​ភេទ​ប្រុស​អាយុ 42 ឆ្នាំ​រស់នៅ​ភូមិ​ពោធិ៍​សា​បា​ង ឃុំ​រាប ស្រុក​ពារាំង ខេត្ត​ព្រៃវែង ដែល​កំពុង​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ពី​ខាង​មុខ​រថយន្ត ។​

​អ្នកបើកបរ​រ៉ឺម៉ក​រង​បួស​ស្រាល​ក្រោយពេល​កើ​ក​ហេតុ​សមត្ថកិច្ច​យក​វត្ថុតាង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ពារាំង​ដោះស្រាយ​ទៅ​តាម​និតិ​វិធី ៕