​ស្រុក​ស្ទឹងត្រង់​ទទួល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង បណ្តាលឲ្យ​ខូចខា​តនូវ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួ​ន​

កំពង់ចាម ៖ ក្នុង​អំឡុង​ពេល​ប្រទេស​កម្ពុជា​កំពុង​ទទួល​រង​នូវ​ឥទ្ធិពល​គន្លង​សម្ពាធ​ទាប​នៅឡើយ នៅ​យប់​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២០​នេះ ស្រុក​ស្ទឹងត្រង់ ខេត្ត កំពង់ចាម ក៏​បាន​ទទួល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ផងដែរ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា នេះ លោក ទុន ណេ​ត អភិបាល ស្រុក ស្ទឹងត្រង់ បាន ដឹកនាំ មន្ត្រី ពាក់ព័ន្ធ ចុះ​ពិនិត្យ​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង ដែល​បណ្តាលឲ្យ​ខូចខា​តនូវ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួ​ន និង​ដំណាំ​កសិកម្ម រួមមានៈ​- ដាច់​ផ្លូវ​នៅ​ទឹក​ជប់​នៅ​ភូមិ​ខ្ទួយ​៤ និង​ភូមិ​ប្រទង ព្រមទាំង​ហូរ​ដាច់​លូ​កាត់​ផ្លូវ​ចំនួន​៧​កង់ នៅ​ភូមិ​បិត​ធ្នូ ស្ថិត នៅ ក្នុង ឃុំ​អូរ​ម្លូ ។ ខូច​ខា​ច​ហូរ​ច្រោះ​បាក់​របង​សាលាបឋមសិក្សា​ដងក្តារ​ប្រមាណ​៣០​ម៉ែត ។ ប្រេះ​ផ្លូវ​កៅស៊ូ ត្រង់​ចំណុច​មុខ​ព្រះអង្គ​គុហ៍ ស្ថិត​ភូមិ​ព្រែក​សង្កែ​លិច ឃុំ​ពាម​កោះ​ស្នា ។ រងរបួស​ស្រាល​មនុស្ស​០១ និង​ហូរ​បាត់​ម៉ូតូ​១ ។ ក្នុង នោះ​ស្រូវប្រាំង​ចំនួន​៣៦១​ហិកតា កំពុង​រង​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង នៅ ភូមិ​មាឃ​១ មាឃ​២ ភូមិ ត្នោត​តា​សាយ និង ភូមិ ទួល​ពោធិ៍ ស្ថិត នៅ ក្នុង ឃុំ​ព្រែក​កក់ ស្រុក ស្ទឹងត្រង់ ខេត្ត កំពង់ចាម ៕