បុរស​ម្នាក់​បាន​ចងក ធ្វើអត្តឃាត​នៅ​លើ​ដងទង់ មាន​កម្ពស់​ជាង​២០​ម៉ែត្រ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​

កំពង់ចាម ៖ ហេតុការណ៍​បាន​កើតឡើ​បើង​នៅព្រឹក​ថ្ងៃទី ១១ ខែតុលា ឆ្នាំ​២០២០​នេះ ចំណុច​មុខ​វិហារ​វត្ត​ព្រែក​ពោធិ៍​មង្គល ក្នុង​ភូមិ​ព្រែក​ពោធិ៍​ក្រោម ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​ន្ធ​រ ខេត្ត​កំពង់ចាម​។​

​លោក ស៊ីម គង់ អភិបាល​ស្រុក​ស្រី​សន្ធរ បានឲ្យដឹងថា ករណី​នេះ​កម្លាំង​ប៉ុស្តិ៍​សហការ ជាមួយ​ផ្នែក​ជំនាញ​អធិការ​ស្រុក បាន​ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើ ការពិនិត្យ​សាកសព​។​

​លោក​ថា​ជនរងគ្រោះ​បាន ចងក ជិត​ដល់​ចុង​ដងទង់​ដែល​មាន​កម្ពស់​ប្រហែល ២០​ម៉ែត្រ​ពី​ដី ចង​នឹង​ខ្សែភ្លើង ពណ៌​ស​។ ជនរងគ្រោះ ជា​មនុស្ស​ប្រុស​អាយុ​ប្រហែល ៤២​ឆ្នាំ មិន​ស្គាល់​អត្តសញ្ញាណ មាន​ភិនភាគ​សក់ស្លូក មាន​កម្ពស់ ១៦.៥ ស​.​ម ពាក់អាវ​យឺត​ដៃ​វែង ព​ណ​)​ស ប្រផេះ មួយ​កំណាត់​ក្រោម ស្លៀក​ខោកៅស៊ូ ជើង​ខ្លី​ត្រឹម​ជង្គង់​ពណ៌​ខ្មៅ មាន​លាយ​ផ្កា​ពណ៌​ខៀវ នៅលើ​ដងខ្លួន​មាន​ចាក់​សាក់​រូប​នាគ ដៃ​ខាងស្តាំ ដៃ​ខាងឆ្វេង សាក់​រូប​ស្ទាំង នឹង​ផ្នែក​កជើង​ខាងឆ្វេង​មាន​សាក់​រូប​យ័ន្ត​។​

​លោក​អភិបាលស្រុក​បានឲ្យដឹង​ទៀត​ថា សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល បាន​បង្កើត​គណៈកម្មកា​រ មាន​មេ​ភូមិ អាចារ្យ គណៈកម្មការ​វត្ត ចូលរួម​ធ្វើ​ការត្រួតពិនិត្យ​សាកសព​ឃើញ​ថា ផ្នែក​ក្បាល មិន​មាន​ស្នាក​ស្នាម​បាក់បែក​ឆ្អឹង​អ្វី​នោះទេ​។ ផ្នែក ក មាន​ស្នាម​ជាំខ្មៅ ខូង​ជ្រៅ​ដោយ​ប៉ះ​នឹង​ខ្សែ​ចងក ឯ​ផ្នែក​ដងខ្លួន​មិន​មាន​ស្នាក​ស្នាម​ឬ​បាក់ឆ្អឹង​អ្វី​ទេ និង​ផ្នែក អវៈយវៈ មិន​មាន​ស្នាក​ស្នាម​បាក់ឆ្អឹង​អ្វី​ឡើយ​។​

​បើតាម សមត្ថកិច្ច​សន្និដ្ឋាន​ថា សាកសព​ពិតជា​ធ្វើអត្តឃាត ដោយ​ចងក​ខ្លួនឯង មិន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ឡើយ​។ ក្រោយ​ធ្វើការ​ត្រួតពិនិត្យ​រួច បាន​ប្រគល់​ជូន​គណៈកម្មកា​រ​វត្ត ដើម្បី ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕