ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទូទាំង​ខេត្ត​កែប បាន​ដង្ហែរ​អង្គ​កឋិនទាន ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស ក្នុង​ពុទ្ធ​សីមា​វត្ត​សត្ថា​ធម្ម​វិ​ហា​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១០​រោច ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ៨:០០​ព្រឹក នេះ​អង្គ​កឋិនទាន បាន​ដង្ហែរ​ឆ្ពោះ​ទៅកាន់​វត្ត​សត្ថា​ធម្ម​វិ​ហា ស្ថិតនៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដោយ​មាន​ការអញ្ជើញ​ចូលរួម ដោយ​ឯកឧត្តម អ្នកឩកញ៉ា លោកជំទាវ លោក លោកស្រី សប្បុរសជន យ៉ាងច្រើន​កុះករ ។

​សូមបញ្ជាក់​ថា​កាលពី​រសៀល​ថ្ងៃ​អាទិត្យ​ទី​១១ ខែតុលា ឆ្នាំ​២០២០ ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រីរាជការ​ទូទាំង​ខេត្ត​កែប បាន​ជួបជុំ​ញាតិមិត្ត និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ធ្វើ​បទ​នមស្ការ​ច​ព្រះ​រតនត្រ័យ សមាទានសិល និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​ប​រិត្ត និង​សម្តែង​ធម្ម​ទេសនា នៅ​បរិវេណ​សាលាខេត្ត​កែប ដោយ​ប្រមូល បច្ឆ័យ​បាន ចំនួន ២២២ លាន​រៀល ដេ​ី​ម្បី​ប្រគេន និង​ប្រើ​ប្រាស់​គ្រប់វ​ត្ត​ទាំងអស់ ១៦ ទូទាំង​ខេត្ត​កែប ៕