​ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ីម៉ន បាន​អញ្ជើញ​ចុះ​សំណេះសំណាល សួរ​សុខ ទុក្ខ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​បឋមសិក្សា នៅ​ស្រុក​បន្ទាយមាស​

ស្រុក​បន្ទាយមាស​៖ រសៀល​ថ្ងៃ​អង្គារ ១១​រោច ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ពស ២៥៦៤ ត្រូវ​នឹង​ទី​១៣ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត និង​ជា​ប្រធាន​គណៈកម្មាធិការ​ទី​១០ នៃ​រដ្ឋសភា បាន​អញ្ជើញ​ចុះ​សំណេះសំណាល សួរសុខទុក្ខ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​បឋមសិក្សា​សំ​ព័រ ឃុំ​ត្រពាំង​សាលា​ខាងលិច និង​បឋមសិក្សា​លំ​ទុំពូង ឃុំ​បន្ទាយ​មាស​ខាងលិច ស្រុក​បន្ទាយមាស ។

​មាន​ការអញ្ជើញ​អមដំណើរ ដោយ​ឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពត ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល ឯកឧត្តម អភិបាលរង​ខេត្ត ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត ក្រុមប្រឹក្សា​ស្រុក អភិបាលក្រុង ស្រុក និង​មន្ត្រី​រដ្ឋបាល​ស្រុក​បន្ទាយមាស ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​បណ្ឌិត ក៏​បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ទៅដល់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ត្រូវ​ថែរក្សា​សុវត្ថិភាព សុខភាព ដើម្បី​ជៀស​សវាង​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ ជាពិសេស ត្រូវ​ពាក់​ម៉ាស​ជាប់​ជានិច្ច លាងដៃ​ឲ្យបាន​ញឹកញាប់ រក្សា​គម្លាត​សុវត្ថិភាព ហើយ​ត្រូវ​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ទោះបី​កម្ពុជា​គ្មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​-១៩ ក៏ដោយ ក៏​ត្រូវ​ការពារ​ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន​គ្រប់ពេលវេលា​។​

​ក្នុងនោះ ឯកឧត្តម​បណ្ឌិត បាន​នាំ​យក​នំ​កំប៉ុង និង​ថវិកា​ចែក​ជូន​លោកគ្រូ អ្នកគ្រូ និង​សិក្សានុសិស្ស ក្នុងនោះ​
-​លោកគ្រូ អ្នកគ្រូ​ចំនួន ១៩​នាក់​x៥០,០០០​រៀល =៩៥០,០០០​រៀល
-​សិស្សានុសិស្ស​ចំ នួន​៣៥២​នាក់ x៥០០០​រៀល​=១,៧៦០,០០០​រៀល និង​នំ​០១​កំប៉ុង​
-​កម្លាំង​ការពារ (​នគរបាល​+​កងរាជអាវុធហត្ថ​) ចំនួន​៣៣​នាក់​x២០,០០០​រៀល = ៦៦០,០០០​រៀល
​សរុប​ចំនួន​៣,៣៧០,០០០​រៀល ៕