វេទិកាសាធារណ​:​នៅ​ភូមិ ត្រពាំង​មន្ត្រី ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស​ខេត្ត​កំពត

ព្រឹក​ថ្ងៃ​ទី ១៣ ខែ តុលា ឆ្នាំ​២០២០ ឃុំ​សំរោង​ក្រោម លោក មួង នឿន អភិបាល​នៃ​គណ​:​អភិបាលស្រុក​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៏​ក្រុមការងា​ររាជរដ្ឋាភិបា​ល​ចុះ​មូលដ្ឋាន​ស្រុក​បន្ទាយមាស បាន​អញ្ជើញ​ជា​អធិបតី​បើក​វេទិកាសាធារណ​:​នៅ​ភូមិ ត្រពាំង​មន្ត្រី ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស​ខេត្ត​កំពត និង​មាន​ការអញ្ជើញ​ចូល​រូ​ម​ពី​ក្រុមការងារ​ថ្នាក់ ស្រុក ឃុំ ភូមិ និង​ប្រជាពលរដ្ឋ​សរុប​ចំនួន ៧៥ នាក់​ស្រី ២៩ នាក់​( ស្រុក​០៧​នាក់​ស្រី ០ នាក់ ឃុំ ភូមិ និង​ប្រជាពលរដ្ឋ​ចំនួន ៦៨ នាក់ ស្រី ២៩ នាក់​) ក្នុង នោះ​បងប្អូន​ប្រជាពលរដ្ឋ​បាន​លើក​ជា​បញ្ហា និង​សំណូមពរ ចំនួន ០៦ ករណី ៖
១- លោក ស្រី រស់ យ៉ាវ ប្រជាពលរដ្ឋ​ភូមិ​ត្រពាំង​មន្ត្រីឃុំ​សំរោងក្រោម សំណូមពរ ថត​អត្តសញ្ញាណ​បណ្ណ​យួរ​មិនទាន់​បាន​សុំ​អោយ​ឆាប់​បាន​(​បាន​ដោះស្រាយ​)
២- លោក វ៉ែន វ៉ាន់​នី តំណាង​ប្រជាពលរដ្ឋ​ភូមិ ត្រពាំង​មន្ត្រី​សំណូមពរ​អោយ​ជួយ​ដោះស្រាយ ការបិត​ភ្លឺ​ភ្លោះ​នៅ​ភូមិ​ត្រពាំង​មន្ត្រី (​កំពុង​ដោះស្រាយ​)
៣- លោក ស្រី គឹម វ​ន្នី តំណាង​ប្រជាពលរដ្ឋ​ភូមិ​ត្រ​ពាំ​មន្ត្រី​សំណូមពរ​សុំ​អោយ​បងប្អូន​ដែល​បាន​ចាក់ដី​ធ្វើ​លំនៅឋាន​តាម​ដង​ផ្លូវជាតិ​លេខ​៣១ ដាក់លូ​រំដោះ​ទឹក​អោយបាន​ធំ​(​បាន​ដោះស្រាយ​)
៤- លោក ឆាន់ តែម តំណាង​ប្រជាពលរដ្ឋ ភូមិ ត្រពាំង​មន្ត្រី ស្នើសុំ​គ្រួស​ក្រហម ០៥ ឡាន (​បាន​ដោះស្រាយ​)
៥- លោក ឆាន់ តែម តំណាង​ប្រជាពលរដ្ឋ ស្នើសុំ អោយ​នាក់​រកស៊ី​ដឹក​ដី មេត្តា​ជួយ​ជួសជុល​ផ្លូវ​សង​វិញ (​រត់​ខូច​ផ្លូវ​) (​បាន​ដោះស្រាយ​)
៦- តំណាង​ប្រជាពលរដ្ឋ​ភូមិ​ត្រពាំង​មន្ត្រី ស្នើសុំ ជួយ​ពង្រីក និង​ជួសជុល​សាលា​មតេយ្យ​សហគម​ន៏​នៅ​សាលា​បុណ្យ​អោយបាន​ធំ​ព្រោះ​សិស្ស​ច្រើន (​កំពុង​ដោះស្រាយ​) ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក​អភិបាលស្រុក​ក៏​បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​យើងទាំងអស់គ្នា​មេត្តា​ចេះ​ថែរក្សា​សុខភាព អនាម័យ​អោយបាន​ល្អ​ជៀសវាង​ឆ្លង​និង​ជម្ងឺ​ផ្សេងៗ ជាពិសេស​ជំងឺ​កូវី​ត ១៩ ថ្មី ដែល​កំពុង​កើតមាន​នៅ​ប្រទេស​យើង សុំ​បងប្អូន​មេត្តា លាងដៃ​ជាមួយ​សាប៊ូ​ឬ​ជែល​និង​ទឹកអាល់កុលអោ​យ​បាន​ញឹក​ញ៉ាប់​មុន​នឹង​ពិសារ​អាហារ​សូម​អនុវត្ត​ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​សូម​អោយ​បងប្អូន​មេត្តា​អញ្ជើញ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​អ្នក​មិនទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​និង​ពិនិត្យ​ឈ្មោះ​ចាប់ពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២០ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នៅ​សាលាឃុំ ដោយ​ជិត​ដល់​ថ្ងៃ​បញ្ចប់​នៃ​ការចុះឈ្មោះ​បោះឆ្នោត ៕