បញ្ហា​ទំនាស់​ដីធ្លី ជាមួយ​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​សូ​ងួន បាន​បើក​កិច្ចប្រជុំ​បញ្ជាក់​ទី​ព្រំដី រវាង​ប្រជាពលរដ្ឋ និង​លោក​ឧកញ៉ា​សូ​ងួន​

កំពត ៖ បញ្ហារឿងវិវាទដីធ្លីរវាងក្រុមហ៊ុនសូ ងួន ជាមួយក្រុមពលរដ្ឋចំនួន ២២៦ គ្រួសារ អស់រយៈពេលច្រើនថ្ងៃមក បានឈានដល់ចំណុច ឯកភាពគ្នាប្រកប ដោយផ្លែផ្កា បន្ទាប់ពីជួប ប្រជុំពិភាក្សាទល់មុខគ្នា អស់ពេលច្រើនម៉ោង កាលពីព្រឹកថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២០ នៅស្នាក់ការ ក្រុមហ៊ុន សូ ងួន ស្ថិតនៅ ភូមិព្រៃពាយ ឃុំ ត្រពាំងភ្លាំង ស្រុក ឈូក ខេត្ត កំពត។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំរកដំណោះ ស្រាយ ក្នុងរឿងវិវាទ ទំនាស់ដីធ្លី មានការចូលរួម គឺភាគីក្រុមហ៊ុន មានលោក ឧក ញ៉ា សូ ងួន ជាម្ចាស់ដី៦៣០០ ហិចតាដែលជួល ពីក្រសួងកសិកម្ម ហើយភាគីពលរដ្ឋ មានតំណាង ប្រជាពលរដ្ឋ និងលោក ស្រី មេធាវី ការពារ កូនក្តីពលរដ្ឋ ២២៦គ្រួសារ ដោយមានការ ចូលរួមរបស់ គណៈកម្មការ ចម្រុះខេត្តកំពត មានមន្ត្រីខាងមន្ទីកសិកម្ម មន្ត្រីសូរិយាដី និងភូមិបាលខេត្ត រួមនិង មន្ត្រីស្ថាប័នពាក់ព័ន្ធច្រើនទៀតផងដែរ ។

ក្នុងកិច្ចប្រជុំ គ្រប់ភាគីទាំងអស់ បានទាញយកឯកសារ មកបង្ហាញ លើតុរៀងៗខ្លួន ជជែកគ្នាច្រើនម៉ោង រហូតឈានដល់ចំណុច ឯកភាពគ្នា ជាផ្លូវការ ពោលគឺចំណុច ឯកភាពគ្នា ដោយសន្តិវិធី បោះ បង្គោលព្រំដី ឱ្យបានជាក់លាក់ ទៅតាមយាមការ ដែលមាន ដោយមាន មន្ត្រីជំនា ញ ចូលរួមបោះបង្គាល នាថ្ងៃបន្តបន្ទាប់ហើយបើរកឃើញថា ភាគគឺណា រំលោភចូលយកដី ខាងណានោះ ត្រូវដកខ្លួនចេញ ដោយសន្តិវិធី ដើម្បីបញ្ចប់វិវាទនោះ និង ពុំមានការរំលោភ បំពានទៀតទេ ។

លោកឧកញ៉ា សូ ងួន បានបញ្ជាក់ប្រាប់សារព័ត៌មាន ក្នុងស្រុកថា ពាក់ព័ន្ធហេតុ ការណ៍ ខាងលើនេះខាង ក្រុមហ៊ុនបានជួលដីសម្បទាន សេដ្ឋកិច្ចពីក្រសួងកសិកម្ម ក្នុងរយៈពេល៥០ឆ្នាំ ដីមានប្លង់រឹងទំហំ ៦៣០០ ហិចតា នៅភូមិឃុំ ខាងលើ ដើម្បីដាំចេកលឿង នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រីផងដែរ។ លោកឧកញ៉ា បញ្ជាក់ថា ភាគីលោកឧក ញ៉ា និង ភាគីលោក ឧកញ៉ា ប៉ែន នួន ដែល មានលោក ងួន វីរៈ និង លោកជំទាវ ច្រឹង ប៊ុន ធឿន ជាតំណាង និង លោកស្រីមេធាវី បានឯកគ្នា ដោយសន្តិវិធី យល់ ព្រមឱ្យបង្កើត គណៈកម្មការ ចម្រុះមកប្រជុំ ដោះស្រាយ ដើម្បីចុះវាស់ ព្រំដីសារជាថ្មី និង ព្រមទទួលយក តាមយាមការ ដែលមាន ព្រោះកន្លងមក ក្នុងដី វិវាទនេះមិនទាន់បាន បោះព្រំជាក់លាក់ បង្កឱ្យមានវិវាទ កើតឡើងប៉ុន្មាន ថ្ងៃកន្លងមកនោះ ។

ជាមួយគ្នានេះ ក្រោយបោះ បង្គោលព្រំហើយ ក្រុមហ៊ុន ក៏បានដំណើរការ ដាំចេកលឿង ឱ្យបានលឿនផងដែរ។

លោក ឧកញ៉ាបញ្ជាក់ទៀតថា ក្រុមហ៊ុន ត្រូវចំណាយប្រាក់ រាប់រយលានដុល្លារ ដើម្បីរៀបចំ សាងសង់ រោងចក្រ និងជីកស្រះ ហើយត្រូវការកម្មករ ច្រើនពាន់នាក់ ដោយមានផ្ទះស្នាក់នៅ ដែលក្រុមហ៊ុនធ្វើឱ្យ និងផ្តល់ប្រាក់ខែ ២០០ ទៅ៣០០ ដុល្លារ ក្នុង១ខែទៀតផង។