ខ្លាំង​មែន​លោក​គង់ យ​ន ក្រុមប្រឹក្សា​ឃុំ​អង្កោល​ហ៊ាន​ចាក់​ដី​លុប​សមុទ្រ​ទាំង​បំពាន ខណៈ​ដែល​រាជរដ្ឋាភិបាល​កំពុង ជាប់ដៃ​រវល់ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ទឹកជំនន់​

ខេត្ត​កែប ៖ បើតាម​ប្រភព​រាយការណ៍​របស់​ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​នៅ​ថ្ងៃ​ទី 15 ខែតុលា​ឆ្នាំ 2020 នៅវេលា​ម៉ោង 04:50 នៅ​ចំណុច​ភូមិ​អំពែង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ មាន​បុគ្គល​ឈ្មោះ គង់​យន្ត ដែល​មាន​ងារ​ជា​ក្រុមប្រឹក្សា​ឃុំ​អង្កោល បាន​ចាក់ដី​លុប​សមុទ្រ ទាំង​បំពាន ខណៈ​ដែល​ខ្លួន​ឯង​គឺជា​មន្ត្រី​អនុវត្ត​ច្បាប់​។

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អំពែង​ឃុំ​អង្កោល​បាន​សម្ដែង​ការ ហួសចិត្ត​យ៉ាង​ខ្លាំង ចំពោះ លោក​គង់​យន្ត ថា​÷ ខ្លួនឯង​ជា​មន្ត្រី​ហេតុអ្វី ធ្វើជា​គំរូ​អាក្រក់​ដល់​ប្រជាជន​បែបនេះ ។

​ប្រភព​ដដែល​បានឲ្យដឹងថា បើ​ជា​ពួកគាត់​ប្រជាពលរដ្ឋ សាងសង់​តូប ឬក៏ ធ្វើ​អ្វីមួយ​នៅ​មាត់សមុទ្រ ត្រូវតែ​សុំច្បាប់ ឬ​សំ​ច្បាប់​ហើយ គេ​មិន​អនុញ្ញាត​ផង ចុះ ហេតុអ្វី​បានជា​លោក​ក្រុមប្រឹក្សា​ឃុំ​ម្នាក់នេះ ហ៊ាន​ដល់​ចាក់ដី​លុប​សមុទ្រ មិន​មាន​អ្នកណា​មក​ហាមឃាត់​អញ្ចឹង ឬ​មួយ​ច្បាប់​គេ​អនុវត្ត​តែ​ជាមួយ​ប្រជា​ពលរដ្ធ​ទេ ចំណែកឯ​មន្ត្រី​ខិលខូច គេ​មិន​អនុវត្ត ឬ​មួយ​ក៏​ដូច​(​ពាក្យចាស់​លោក​ពោល​ថា​ឆ្កែ​គេ​ម្ចាស់​គេ​)​។​

​លោក (​ម៉ី​ជី​) មេឃុំ​អង្កោល​បានឲ្យដឹងថា មួយ​រយៈ​នេះ​គាត់​ឈឺ គាត់​បាន​ប្រគល់​ការងារ​ឲ្យទៅ ជុំ​ទុក ទី 1 ឯ​រឿង​លោក​ក្រុមប្រឹក្សា​ឃុំ​ចាក់ដី​លុប​សមុទ្រ​នេះ លោក​មិន​គាំទ្រ​នោះ​ទេ ក្នុងនាម ខ្លួន​គឺជា​មន្ត្រី ធ្វើ​អ្វី តាមតែ​ទំនើងចិត្ត ធ្វើឲ្យប៉ះពាល់​ដល់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ និង​ជា​គំរូ​អាក្រក់​មួយ ដែល​មិន​អាច​ទទួលយកបាន​.​។

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អំពេ​ង​និង​ឃុំ​អង្កោល​ទាំងមូល កំពុងតែ​រង់ចាំ​ចំណាត់ការ​របស់​អ្នកស្រី​គឹម​ចា​ន្នី​អភិបាលស្រុក​ដំណាក់​ចង្អើរ​និង ឯកឧត្តម​សោម​ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​ទើបតែ​ឡើងកាន់តំណែង​ថ្មី​ថ្មោង តើ​មាន​ចំណាត់ការ​យ៉ាង​ណា​ចំពោះ​ក្រុមប្រឹក្សា​ឃុំ​អង្កោល​ម្នាក់នេះ ៕