
ជនសង្ស័យប្រុសស្រី 8 នាក់រួមនឹងថ្នាំញៀន 7 កញ្ចប់ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងសហការជាមួយនគរបាលក្រុងស្រុកធ្វើការឃាត់ខ្លួនបានពីករណីផ្សេងគ្នា
ខេត្តកំពង់ឆ្នាំង ៖ មនុស្សប្រុសស្រី8 នាក់រួមនិងវត្ថុតាងថ្នាំញៀន 7 កញ្ចប់ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងសហការជាមួយនគរបាលក្រុងកំពង់ឆ្នាំងនិងស្រុកកំពង់ត្រឡាចធ្វើការឃាត់ខ្លួន 2 ករណីផ្សេងគ្នា ។
ករណីទី 1ធ្វើឡើងនៅវេលាម៉ោង 11 និង 00 នាទីថ្ងៃទី6 វិច្ឆិកា 2020សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងសហការជាមួយនគរបាលជំនាញស្រុកកំពង់ឡាចបានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរចែកចាយនឹងផ្ដល់ទីតាំងឱ្យប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់នៅចំណុចរបស់ឈ្មោះ សុះខសំ ភេទស្រីរស់នៅក្នុងភូមិច្រករមៀតឃុំអូរឬស្សីស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។
នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន 6 នាក់រួមនឹងម្សៅក្រាមពណ៌សដែលគេសង្ស័យថាជាសាធាតុញៀនចំនួន 5 កញ្ចប់ផងដែរ ។
ជនសង្ស័យទី 1 ៖ ឈ្មោះ សុះខសំ ភេទស្រីអាយុ 32 ឆ្នាំខ្មែរឥស្លាមមុខរបរកម្មកររោងចក្រដែលជាអ្នកពាក់ព័ន្ធករណីជួញដូរនិងផ្ដល់ទីតាំងដោយប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។
ជនសង្ស័យទី 2 ៖ ឈ្មោះលីឃាក់ភេទប្រុសអាយុ 23ឆ្នាំខ្មែរអ៊ីស្លាមមុខរបរកសិករនៅភូមិចាន់គៀកឃុំអូរឫស្សីស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងជាប់ពាក់ព័ន្ធនឹងករណីជួញដូរនូវសារធាតុញៀនខុសច្បាប់
ជនសង្ស័យទី 3 ៖ ឈ្មោះស៊ូម៉ូសាភេទប្រុសអាយុ 41 ឆ្នាំជាខ្មែរស្លាមមុខរបរកសិករនៅភូមិស្រែព្រៃឃុំអូរឫស្សីស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងជាប់ពាក់ព័ន្ធករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់
ជនសង្ស័យទី 4 ៖ ឈ្មោះសុះស្មាឯលភេទប្រុសអាយុ 28 ឆ្នាំខ្មែរឥស្លាមមុខរបរជាងដែកនៅភូមិច្រករមៀតឃុំអូរឬស្សីស្រុកកំពង់ត្រឡាចជាប់ពាក់ព័ន្ធនឹងប្រើប្រាស់សារធាតុញៀនខុសច្បាប់ទី5ឈ្មោះសុះហាសាន់ភេទប្រុសអាយុ 41 ឆ្នាំខ្មែរដេកស្រាតនៅភូមិច្រករមៀតឃុំអូរឬស្សីស្រុកកំពង់ត្រឡាចពាក់ព័ន្ធនិងករណីប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ទី 6 ឈ្មោះកៃយូភេទប្រុសអាយុ 31 ឆ្នាំមានមុខរបរជាកសិករនៅភូមិស្រែព្រៃឃុំអូរឫស្សីស្រុកកំពង់ត្រាចជាប់ពាក់ព័ន្ធនិងករណីប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ។
នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចដកហូតម្សៅក្រាមពណ៌សដែលសង្ស័យថាជាសារធាតុញៀនចំនួន 5 កញ្ចប់ជញ្ជីងថ្លឹងថ្នាំញៀនទូរស័ព្ទដៃ 2 គ្រឿងរួមនិងសម្ភារៈវេចខ្ចប់ឧបករណ៍បម្រើដល់ការជក់មួយចំនួនផងដែរ ។
ករណីទី 2 នៅវេលាម៉ោង 10 និង 30 នាទីថ្ងៃដដែលកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនក្រុងកំពង់ឆ្នាំងសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ប្អេរបានចុះត្រួតពិនិត្យរដ្ឋបាលនៅចំណុចផ្ទះជួលមួយកន្លែងរបស់ឈ្មោះនាងធឿងភេទប្រុសមានទីលំនៅក្នុងភូមិម៉ុងបារាំងសង្កាត់ប្អេរក្រុងនិងខេត្តកំពង់ឆ្នាំង ។
នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្ស២នាក់ ។
ជនសង្ស័យទី១ ៖ ឈ្មោះ នាង ធឿន ភេទប្រុសអាយុ 39 ឆ្នាំជនជាតិខ្មែរជាប់ពាក់ព័ន្ធនឹងការជួញដូរនូវសារធាតុញៀនខុសច្បាប់
ជនសង្ស័យទី 2 ៖ មានឈ្មោះ ពៅមករា អាយុ 26 ឆ្នាំហើយក៏ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ផងដែរ ។
នៅក្នុងកិច្ចប្រតិបត្តិការករណីទី២ខាងលើនេះសមត្ថកិច្ចដកហូតនៅវត្ថុការឆ្នាំងពណ៌សដែលសង្ស័យថាជាសារធាតុញៀនចំនួន 2 កញ្ចប់រួមនិងឧបករណ៍បម្រើដល់ការជក់មួយចំនួនផងដែរ ។
ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលបន្ទុកគ្រឿងញៀនលោកវរសេនីយ៍ឯកហ៊ុលវាសនាបានឲ្យដឹងថានៅក្នុងកិច្ចប្រតិបត្តិការទាំងពីរករណីខាងលើនេះក្រោយការឃាត់ខ្លួនជនសង្ស័យទាំង 8 នាក់ខាងលើរួមនឹងសារធាតុញៀន 7 កញ្ចប់សមត្ថកិច្ចបានរាយការណ៍ជូនស្នងការនគរបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោ ខូវលី ហ្នឹងបានសុំការអនុញ្ញាតពីព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ឆ្នាំងលោក អ៉ិតសុធា ដើម្បីនាំមកការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីសាកសួរនិងកសាងឯកសារ ។
បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង 8 នាក់រួមនិងវត្ថុតាងថ្នាំញៀនត្រូវបានកសាងឯកសារបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការទៅតាមនីតិវិធីផងដែរ ៕