របួសធ្ងន់ ០២ នាក់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង ម៉ូតូ បញ្ជ្រាស់​ទិស​គ្នា

កាលពី​ថ្ងៃអាទិត្យ ១៥​រោច ខែ​កត្តិក ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ៩ : ៣៥ នាទី​ព្រឹក លើ​ផ្លូវជាតិ​៣១ ស្ថិតនៅ​ភូមិ​បឹង​ធំ​ខាងលិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត​, កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី ដែល​ឡើង​បង្កឡើង​ដោយ​ម៉ូតូ ១ គ្រឿង​បើក​វ៉ា​ជែង ទើប​បង្ក​ជា​គ្រោះថ្នាក់ ។​

​ម៉ូតូ​រងគ្រោះ ម៉ាក់​ហុងដា C១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១០ ពាក់​ផ្លាកលេខ កោះកុង ១A ៤៩៩១ បើកបរ​ដោយ​ឈ្មោះ ព្រុំ សុខ​លីដា ភេទ​ស្រី អាយុ ១៨​ឆ្នាំ និង​អ្នករួមដំណើរ ឈ្មោះ ហ៊ុយ ចន្ទ​បូ​ផា ភេទ​ស្រី អាយុ ១៦​ឆ្នាំ អ្នក​ទាំង​ពីរ មាន​ទីលំនៅ​ភូមិ​ដើម​ពោធ ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត​. មាន​ទិសដៅ​រថយន្ត​ពី កើត​ទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ ក៏​បាន​បើកបរ​ម៉ូតូ​ឡើង​វ៉ា​ជាមួយ​រថយន្ត​កូរ៉េ ២.៥​តោន ១ គ្រឿង ទៅ​បុក​ចំ​ចង្កៀង​មុខ​ខាងឆ្វេង អូស​ធ្លាក់​ចិញ្ចើម​ផ្លូវ​ខាងស្តាំ​រថយន្ត ១ គ្រឿង​ម៉ាក ហ៊ី​យិន​ដាយ ពណ៍​ត្រួយ​ចេក (​រឺ​ម៉ក់​ពណ៍​ក្រហម​) ពាក់​ផ្លាកលេខ ភ្នំពេញ ៣E ៨៧៦៣ រឺ​ម៉ក់​ក្រោយ ព្រះសីហនុ ៤A ២៣៧៦ ។​

​អ្នកបើកបរ​រថយន្ត ឈ្មោះ សេន ពិសិដ្ឋ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​ស្រែ​សៀម ឃុំ​ជ​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បើកបរ​រថយន្ត​មាន​ទិសដៅ​ពី លិច​ទៅ​កើត ។​

​ករណី​នេះ​បណ្តាលឲ្យ​រងរបួស​ធ្ងន់ ២​នាក់ ភាគី​បើកបរ​ម៉ូតូ បាន​បញ្ចូនទៅ​មន្ទី​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ហើយ​។​

​ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​និង​វត្ថុតាង​រថយន្ត​សមត្ថកិច្ច​បាន​វាសវែង​ធ្វើ​កំណត់ហេតុ​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​៕