អា​គុប​ជិះ​មិន​ប្រហែស ត្រូវ​អា​សង់​បុក​ពេញ​ទំហឹង​បណ្ដាលឲ្យ​រងរបួស​ធ្ងន់​និង​ស្រាល​

កំពត ៖ នា​រសៀល​ថ្ងៃ​ទី 18 ខែ វិច្ឆិកា​ឆ្នាំ 2020 វេលា​ម៉ោង 2 និង 30 នាទី មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​ម៉ូតូ​គុប និង​ម៉ូតូ​អា​សង់​សេរ​100 បុក​គ្នា​បណ្ដាល​ឲ្យ រងរបួស​ធ្ងន់ និង ស្រាល​នៅ ចំណុច​ភូមិ ត្រពាំង​រាំង ឃុំ អង្គរមាស ស្រុក​ដងទង់ ខេត្ត កំពត​។​

​សាក្សី​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា ករណី​គ្រោះ ថ្នាក់​ចរាចរណ៍​នេះ បណ្ដាលមកពី​អ្នក​ជិះ​មិន​មាន​ការប្រុងប្រយ័ត្ន ពេល​ជិះ​ចេញពីផ្ទះ មិន​មើល​ឆ្វេង​ស្ដាំ ចេញពីផ្ទះ​ទៅ​លើ​ផ្លូវ ថ្នាក់ ត្រូវ​ម៉ូតូ​អា​សង់​បុក បណ្ដាល​ឲ្យ រងរបួស​តែ​ម្តង​។​

​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច ចរាច​រណ៍ យក​មក​រក្សាទុក នៅ​អ​ការដ្ឋាន នគរបាល ស្រុក​ដងទង់ ដើម្បី​រង់ចាំ​ការដោះស្រាយ ៕