ជនសង្ស័យ​ពាក់ព័ន្ធ​ជួញ​ចូរ​គ្រឿងញៀន​ចំនួន​៨​នាក់​ត្រូវបាន​ចាប់​ខ្លូន​ជា​បន្តបន្ទាប់​កសាង​សំណុំ រឿង​បញ្ចូនទៅ​សាលា​ដំ​បូ​វ​ខេត្ត​ព្រះសីហនុ​ចាត់ការ​តាម​ផ្លូវច្បាប់​

ខេត្ត​ព្រះសីហនុ ៖ លោក​វរៈ​សេនី​យ៏ ត្រី ឡុង គឹម​ហួរ នាយការិយាល័យ​បង្ក្រាប បទល្មើស​គ្រឿងញៀន​កង​រាជ​អាវុធ ហត្ថ​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់​ប្រាប់ឲ្យដឹង​ថា គិត​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ធ្វើ​ការបង្ក្រាប​បទល្មើស​ជួញដូរ​.​ប្រើប្រាស់ និង​រក្សា​ទុក​គ្រឿងញៀន​ដោយ​ខុសច្បាប់ ចាប់​ខ្លូន​ជនជាប់សង្ស័យ​បាន​ចំនួន ៨ នាក់ (​ទីតាំង​បទល្មើស​ផ្សេងគ្នា​) កសាង​សំណុំរឿង​បញ្ចូនទៅ​សាលាដំបូង​ចាត់ការ​តាម​និតីវិធី​ច្បាប់​។​

​ជនជាប់សង្ស័យ​ទី​១ ឈ្មោះ​យ៉ា កា​ម៉ាស់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ។ បច្ចុប្បន្ន​ស្នាក់នៅ​បណ្ដោះអាសន្ន បន្ទប់​ជួល ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ព្រះសីហនុ ។ ត្រូវបាន ចាប់ ខ្លូន​វេលា​ម៉ោង​១៦​និង​០០​នាទី ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នៅ​ចំណុច​បន្ទប់​ជួល ភូមិ​វាល​មាស ឃុំ​វាលរេញ​ស្រុក ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយ កម្លាំង​សមត្ថកិច្ច​កង​រាជ អាវុធហត្ថ ស្រុក​ព្រៃ នប់​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ពៅ នាវ មេបញ្ជាការ ។ ក្រោយ​ចាប់​ខ្លូន​ដកហូត​វត្ថុតាង​រូ​ម​មាន​÷១/​ម្ស៉ៅ​ស​ថ្លា​ចំនួន​០១​កញ្ចប់​តូច​ទម្ងន់​០.៦០​ក្រាម ទាំង​សម្បក​។​២/ ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង​។​៣/ កែវ​ជក់​ចំនួន​០១​។​៤/ ដែកកេះ​ចំនួន​០២​។​៥/ ប្រាក់​រៀល​ចំនួន ២៤០ ០០០ ៛​។​

​ទី​២/ ឈ្មោះ នួន វ៉ែន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ រត់​ម៉ូតូ ស្នាក់នៅ​បណ្ដោះអាសន្ន​ភូមិ ២ សង្កាត់ ២ ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​។​

​ទី​៣/ ឈ្មោះ លី ហេង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ សំណង់ ស្នាក់នៅ​បណ្តោះអាសន្ន​ភូមិ ៤ សង្កាត់​៤​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ ។
​ជនជាប់សង្ស័យ​ទាំង ២ នាក់​ត្រូវបាន​ចាប់​ខ្លូន​វេលា​ម៉ោង​០០:២០​នាទី ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​កម្លាំង​ល្បាត​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក គាំ សុធា នៅ​ចំណុច​ភូមិ ៣ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។ ដកហូត​វត្ថុតាង​រួមមាន​:១/ ម្សៅ​សរ ថ្លា ចំនួន ២ កញ្ចប់​ទម្ងន់ ៣,៩៣ ក្រាម ។ ២/​លុយ ១៥ ដូ​រល្លា​។​៣/​ទូរ​សព្ទ័​ចំនួន ៤ គ្រឿង​។​៤/​ម៉ូតូ​ចំនួន​០១​គ្រឿង​។​

​ទី​៤/ ឈ្មោះ ប៊ុន ច័ន្ទ​រ៉ា​យ៉ុន ហៅ​កូម៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ។ ចាប់​ខ្លូន​នៅ ត្រង់ចំណុច នៅ​ចំណុច​ភូមិ​អូរ​ត្រាវ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​គឺ​ចាប់​ខ្លូន តាម​ចម្លើយ​សារ ភាព​របស់​ជនសង្ស័យ ឈ្មោះ​យ៉ា កា​ម៉ាល់ ។ និង​បាន​នាំ​ខ្លូន​ជនជាប់សង្ស័យ​ឈ្មោះ ប៊ុន ចន្ទ័រ៉ា​យ៉ុន ទៅ​យក​ថ្នាំញៀន ពី​ឡានក្រុង វ​រះ​ប៊ុន​ថាំ​ចំនួន​១​កញ្ចប់ ទម្ងន់​១០២,២៤​ក្រាម ទាំង​សម្បក​ដែល​បក្ខពួក​ផ្ញើរ​មក ។​

​ទី​៥/ ឈ្មោះ ហ៊ីម លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ បច្ចុប្បន្ន ភូមិ​អូរ​ត្រាវ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
​ទី​៦/ ឈ្មោះ ម៉ើ​ល ហួសា​នី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ បច្ចុប្បន្ន ភូមិ​អូរ​ត្រាវ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។ ជនជាប់សង្ស័យ​ទាំង​២ ត្រូវបាន​ចាប់​ខ្លូន វេលា​ម៉ោង​២២:០០ នាទី ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ ២០២០​គឺ​ចាប់​ខ្លូន​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ ឈ្មោះ ប៊ុន ច័ន្ទ​រ៉ា​យ៉ុន ហៅ​កូម៉ា ។​

​ទី​៧.​ឈ្មោះ ដា​រ៉ា សារ៉ាត់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូ បច្ចុប្បន្ន ភូមិ​១ សង្កាត់​លេខ​៤ ខេត្ត​ព្រះសីហនុ​។​

​ទី​៨/​ឈ្មោះ យ​ន ស៊ី​សុ​វ៉ាត់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូ​។ បច្ចុប្បន្ន​ស្នាក់នៅ​បណ្ដោះអាសន្ន​ភូមិ​៣ សង្កាត់​លេខ ២ ក្រុងព្រះសីហនុ ។ ជនជាប់សង្ស័យ​ចាប់​ខ្លូន​នៅ វេលា ម៉ោង​១៤:១០ នាទី ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅ​ចំណុច​មុខ​ផ្ទះសំណាក់​ផេនដា ស្ថិតក្នុង​ក្រុម ២២ ភូមិ ៣ សង្កាត់ ២ ក្រុងព្រះសីហនុ​។ ដកហូត​បាន​វត្តុតាង រូ​ម​មាន ១_​ម្សៅ​ស​ថ្លា​ចំនួន​០១ កញ្ចប់ ទម្ងន់​០.៩១​ក្រាម​
២_​ថ្នាំ​គ្រាប់​ពណ៌​ក្រហម​.​ពណ៌​ខៀវ​ចំនួន ១៧៩​គ្រាប់ ទម្ងន់​៥៦.៤៥​ក្រាម​។​៣_​ទូរស័ព្ទ​ចំនួន ០២​គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ត្រូវបាន សមត្ថកិច្ច​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ កសាង​សំណុំរឿង បញូន​ខ្លូន​ទៅ​សាលា​ដំបូងខេត្ត​ព្រះសីហនុ​ចាត់ការ​តាម ផ្លូវច្បាប់ អស់ហើយ នៅ​រសៀល ថ្ងៃទី​៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ៕