លោក មួង នឿន អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​បន្ទាយមាស រូ​ម​ដំណើ​ដោយ លោក​អភិបាលរង​ស្រុក ​អញ្ជើញ​ជូ​ប​សំណេះសំណាល​និង​សួរសុខទុក្ខប្រជាពលរដ្ឋ​

បន្ទាយមាស ៖ នា​រសៀល​ថ្ងៃ​ទី ១៩​ខែ វិច្ឆិកា ឆ្នាំ​២០២០ លោក មួង នឿន អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​បន្ទាយមាស រូ​ម​ដំណើ​ដោយ លោក​អភិបាលរង​ស្រុក លោកនាយក​រដ្ឋបាល​ស្រុក លោក​មេ​កម្លាំង​ទាំង ៣ លោក​មេឃុំ ក្រុមប្រឹក្សាឃុំ ភូមិ បាន​អញ្ជើញ​ជូ​ប​សំណេះសំណាល​និង​សួរសុខទុក្ខ ចំនួន​០២ កន្លែង​មាន ៖

១-​នៅ​វត្ត​ត្រពាំង​សាលា ឃុំ​ត្រពាំង សាលា​ខាងកើត ជូ​ប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជា​ពលរដ្ខ​ចំនួន​២០ គ្រួសារ​ខ្វះខាត​ជីវភាព​និង​បាន​នាំយក​អំណោយ​របស់​រដ្ឋ​បាល​ឃុំ​ត្រពាំង​សាលា​ខាងកើត​រូ​ម​មានៈ អង្ករ ២០ គ ក មី​ជាតិ ០១​កេះ ទឹកត្រី ទឹក​ស៊ី​អ៉ីវ ជែល​លាងដៃ​និង​ថវិកា​ចំនួន ២០.០០០ រៀល ក្នុង​០១​គ្រួសារ​(​ក្នុងនោះ​ថវិកា​រដ្ឋបាល​ស្រុក​ចំនួន​២០០.០០០ រៀល​)
២. អញ្ជើញ​សួរសុខទុក្ខ លោក ម៉ក់ យ៉ាវ មេភូមិ​បរិវាស ឃុំ​សំរោង​លើ មាន​ជម្ងឺ​ប្រចាំកា​យ​និង​បាន​នាំយក​ថវិកា​ជូន​គាត់​ចំនួន ៦០០.០០០ រៀល (​ក្នុងនោះ​ថវិកា​រដ្ឋបាល​ស្រុក​ចំនួន ៤០០. ០០០ រៀល​និង​ថវិកា​រដ្ឋបាល​ឃុំ​ចំនួន​២០០.០០០ រៀល​។

​សូម​បួងសួង​វត្ថុ​ស័ក​សិទ្ធ​ក្នុង​លោក​និង​ទេវតា​ឆ្នាំ​ថ្មី​មេត្តាជួយ​តាម​ថែរក្សា​ការពារ​លោក​ឆាប់​ជា​ពី​ជម្ងឺ​ក្នុង​រូ​បរាង្គ​កាយ ៕