
តើអាជ្ញាធរខេត្តកែប ហ៊ានចាត់វិធានការទៅលើលោកតោសុវុទ្ធីដែរឬទេ ករណីរំលោភយកដីសហគមន៍ធ្វើជាកម្មសិទ្ធិ
កែប៖ អាជ្ញាធរខេត្តកែប អនុវត្តច្បាប់ត្រឹមត្រូវដែរឬទេចំពោះករណីលោក តោ សុ វុទ្ធី ដែលរំលោភយកដីសហ គមន៍ ការពារព្រៃឈើ នៅអ្នកតាឈរ ប្រមាណ១ហិចតា រួចហើយឆ្លើយថាច្រឡំប្លង់ ។
មន្ត្រីរាជការមួយក្តាប់តូច បានខ្សឹបប្រាប់ថា បច្ចុប្បន្ននេះលោក តោ សុវុទ្ធី កំពុងល្បីល្បាញខ្លាំងណាស់ នៅភូមិសាស្ត្រ ស្រុកដំណាក់អង្អើរ ខេត្តកែប តាមរយៈការសាង សង់ផ្ទះ លំហែបឹងកាឡូ រំលោភលើដីសហគមន៍ការពារព្រៃឈើ ក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់អង្អើរខេត្តកែប ដែលជាដែនអភិរក្ស ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើខេត្តកែប ។
បើតាមប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា ភូមិសាស្ត្រព្រៃ សហគមន៍ ការពារព្រៃឈើ ដ៏តឹងរឹងបំផុត ហាមប្រាប់មិនឲ្យមានបុគ្គលណា ទន្ទ្រានយកដី ឬ កាប់ដើមឈើក្នុងតំបន់នោះឡើយ ប៉ុន្តែឥឡូវនេះ មហាជនបានថ្លែងកោតសសើរចំពោះ បុគ្គលដ៏មហាអស្ចារ្យ លោក តោ សុវុទ្ធី ដែលមាន អំណាចអាចយកដៃ បាំងមេឃ ឈូសឆាយទន្ទ្រានព្រៃ យកដីសង់ផ្ទះលំហែរ នៅលើភ្នំដែលជាដី ស ហគមន៍ការពារ រដ្ឋបាលព្រៃឈើ ខណៈដែល ប្រជាពលរដ្ឋទូទៅ គ្មានអ្នកណាហ៊ាន សូម្បីតែកាប់ឈើមួយដើម ព្រោះខ្លាចអំណាច របស់ រដ្ឋបាលព្រៃឈើ ចាំយកមក ផ្តន្ទាទោសអោយ ជាប់គុកជាប់ច្រវ៉ាក់ ។
ការបែកធ្លាយតាមបណ្ដាញសង្គម បានដាក់ការសង្ស័យថា លោក តោ សុវុទ្ធី អាចនឹងមានខ្នងបង្អែក ដ៏រឹងមាំណាមួយនៅក្នុងខេត្តកែបនេះហើយ ទើបថ្លើមធំហ៊ាន ទន្ទ្រានរំលោភយកដីសហគមន៍ព្រៃឈើ នៅចំណុចព្រៃ អ្នកតាឈរ ស្ថិត នៅភូមិចំការបី ប្រមាណជាង១ហិចតា ជាច្រើនឆ្នាំ រហូតបានសាងសង់ផ្ទះលំហែរ បឹងកាឡូ ជាច្រើនខ្នងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ទើបតែបែកធ្លាយថ្មីៗនេះ ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ មន្ត្រីជំនាញបានចេញ សេចក្តីប្រកាស ព្រមានលោក តោ សុវុទ្ទី ឲ្យបញ្ឈប់ ជាបន្ទាន់រាល់ការឈូសឆាយ ទន្ទ្រានដីព្រៃរបស់ សហគមន៍ និងសាង សង់ផ្ទះ និង បឹងកាឡូ ប៉ុន្តែបុគ្គលមួយរូបនេះ មិនត្រឹមតែមិនយក ត្រចៀកស្ដាប់នោះទេ គឺថែមទាំងបង្កើន សកម្ម ភាពឈូសឆាយ និង សាសង់រហូត លេចចេញនូវ រូបរាងផ្ទះលំហែរ កាយកាន់តែច្រើនខ្នងថែមទៀត ។