ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង បាន​នាំយក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ ឧបត្ថម្ភ​ដល់​កងកម្លាំង​អន្តរាគមន៍​ពិសេស ខេត្ត​កំពត​

ខេត្ត​កំពត ៖ ថ្ងៃ​ចន្ទ ០៨​កើត ខែ​មិគសិរ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលា​ម៉ោង ៨:០០ នាទី នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត  បាន​ប្រារព្ធ​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ពង្រឹង​សន្តិសុខ សណ្តាប់​ឆ្នាប់​សាធារណ​: និង​សុវត្ថិភាព​សង្គម នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ  ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការ​រង និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការ​រង ។

​នៅក្នុង​អង្គពិធី​នេះ​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ឧត្តមសេនីយ៍​ប្រធាន​-​អនុប្រធាននាយកដ្ឋាន លោក​វរសេនីយ៍ ប្រតិភូ​អមដំណើរ​គណៈអធិបតី លោក​ឧត្តមសេនីយ៍ទោ ស្នងការ លោក​-​លោកស្រី​ស្នងការរង លោក​អនុ​ការិយាល័យ​កណ្តាល លោកនាយ​-​នាយរង​ការិយាល័យ លោក​មេបញ្ជាការ​វរ​:​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​៦០១ លោក​អធិការ​-​អធិការរង​ទទួល​ការងារ​សន្តិសុខ ព្រហ្មទណ្ឌ និង​អន្តោប្រវេសន៍ ទាំង ០៨ ក្រុង​-​ស្រុក និង​លោក​នាយប៉ុស្តិ៍​រដ្ឋបាល ៩៣ ប៉ុស្តិ៍ សរុប​ចំនួន ២១២ នាក់ ស្រី​ចំនួន ០៣ នាក់ ។

​ចុងបញ្ចប់​នៃ​កម្មវិធី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង បាន​នាំយក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ មក​ឧបត្ថម្ភ​ដល់​កងកម្លាំង​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត រួមមាន ៖ អង្ករ​ចំនួន ២០ បាវ ស្មើនឹង ១.០០០ គីឡូក្រាម មី ២០ កេស ត្រីខកំប៉ុង ០២ កេស​ធំ ទឹក​សុទ្ធ ២០ កេស និង​ម៉ាស ៥០ ប្រអប់ ៕