ម៉ាស៊ីន​បូម​ខ្សាច់​មួយគ្រឿង កំពុង​ធ្វើ​សកម្មភាព បូម​ខ្សាច់​លុប​ព្រៃ​លិច​ទឹក​

ខេត្ត​កំពត​៖ ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា មាន​សា​ម៉ាស៊ីន​បូម​ខ្សាច់ មួយគ្រឿង បាន​ចូល​បូម​ខ្សាច់ លុប​ព្រៃ​លិច ទឹក​មួយ​កន្លែង ជាប់​មាត់​ព្រែក ព្រែក​ត្នោត ឋិត​ក្នុង ឃុំ ព្រែក​ត្នោត ស្រុក ទឹកឈូ ខេត្ត កំពត ។​

​ប្រជា​ពល​រដ្ន ដែល​រស់នៅ ជាប់​ច្រាំង​ព្រែ ក នោះ កំពុង​ព្រួយ​បារ​ម្មណ៍ រឿង​បាក់​ច្រាំ ង​ព្រែក លោក គង់ ប៊ុន​រា មេឃុំ​ព្រែក​ត្នោត មានប្រសាសន៍ថា លោក​មិន​បាន ទទួល​ព័ត៌មាន​រឿង បូម​ខ្សាច់​នោះទេ ហេ​ី​យ​ការ​បូម​នោះ លុះត្រាតែ​មាន​ច្បាប់​ចេញពី​មន្ទីរ​ជំនាញ​ត្រឹមត្រូវ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា ឡង់​បូម​ខ្សាច់ មួយ​គ្រឿង​នេះ បាន​បូម​ខ្សាច់​ដេ​ី​ម្បី លុប​ព្រៃ​លិច​ទឹក មួយ​កន្លែង​ជាប់​ដងព្រែក ព្រែក​ត្នោត ស្រុក ទឹកឈូ ខេត្ត​កំពត​នេះ មិនទាន់មាន​ច្បាប់​។​

​ប្រជាពលរដ្ឋ និង​មន្ត្រី​តូចតាច មួយចំនួន នៅ​ស្រុក​ទឹកឈូ បានឲ្យដឹងថា សាច់​កម្ម​ភាព​បូម​ខ្សាច់ នៅ​តាម​ដង​ឋ​ព្រែក​នេះ មិន ទាន់​មានច្បាប់​អនុញ្ញាត​នៅឡើយ​នោះទេ ហើយ​ការ​បូម​ខ្សាច់​នេះ គឺ​មាន​ការឃុប ឃិត គ្នា​ជា​ប្រព័ន្ធ រវាង​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន បើ​ពុំ​មាន​ការ​បើកភ្លើង​ខៀវ ទី​សំណាក់​អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​នោះទេ ម៉ាស៊ីន​បូម​ខ្សាច់​មួយ​គ្រឿង​នេះ ក៏​ពុំ​ហ៊ាន​ធ្វើ​សកម្មភាព​បង​ដែរ​។​

​សារព័ត៌មាន​យើង បាន​ភ្ជាប់​ទូរ​សព្ទ ទៅ​លោក​សោម​វិចិត្រ ប្រធាន​មន្ទីរ​រ៉ែ​ថាមពល​ខេត្ត​កំពត ដើម្បី​សុំ​ការបំភ្លឺ ទាក់​ព័ន្ធ​នឹង​ការ​បូម​ខ្សាច់ មួយ​កន្លែង​នេះ តែ​ទូរ​សព្ទ័​លោក ខ​ល​ចូល​ហើយ ពុំ​មាន​អ្នក​លើក​។​