
ទណ្ឌិតម្នាក់បានស្លាប់ក្រោយការដឹកចេញពីពន្ធនាគារខេត្តស្ទឹងត្រែង
ស្ទឹងត្រែង ៖ ទណ្ឌិតពាក់ព័ន្ធករណីគ្រឿងញៀនម្នាក់ត្រូវប៉ូលិស ប្រាប់ថា បានស្លាប់ក្រោយដឹកចេញពីពន្ធនាគារទៅដល់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។
មន្ត្រីអនុរក្សពន្ធនាគារអោយដឹងថា ទណ្ឌិតឈ្មោះសេក សុភ័ក្ក ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើត នៅឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ទណ្ឌិតរូបនេះ ត្រូវបានតុលាការកាត់ទោសអោយជាប់ពន្ធនាគារ រយៈពេល៦ឆ្នាំនិង៦ខែពីបទជួញដូរថ្នាំញៀន។
ជនរងគ្រោះរូបនេះ បានអនុវត្តទោសរបស់ខ្លូនជាង៥ឆ្នាំ
នៅសល់តែ៧ខែទៀតប៉ុណ្ណោះនឹងត្រូវទទួលបានសេរីភាពវិញ។
ទាក់ទិនការស្លាប់ទណ្ឌិតខាងលើជំហានដំបូងនគរបាល
ការិយាល័យកោសល្យវិច្ច័យនិងបច្ចេកទេស ពិនិត្យឃើញលើ
សពជនរងគ្រោះឃើញមានស្លាកស្នាមនៅកញ្ជឹង ក ចំនួន៤ចំណុចតូចៗ តែស្លាកស្នាមនោះមិនអាចបណ្តាលអោយស្លាប់បាននោះទេ។
លោក អ៊ុក មឿន នាយការិយាល័យកោសល្យវិច្ច័យនិងបច្ចេកទេស
នៃស្នងការដ្ឋាននគរបាលខេត្តបានអោយដឹងថា ក្រោយការចូលរួមពិនិត្យជាមួយលោកវិជ្ជាក់បណ្ឌិត ហុង ហៃ និង កញ្ញាវិជ្ជាក់បណ្ឌិតញឹម ចាន់លក្ខិណា បានបញ្ជាក់ថា ជនរងគ្រោះគឺស្លាប់ដោយសារ
គាំងបេះដូង៕