
ចែកធាតុចូលកសិកម្ម គាំទ្រកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ជូនដល់កសិករជាសមាជិកបណ្តុំអាជីវកម្មចំនួន៤បណ្តុំ ដែលមានគ្រួសារកសិករ ចូលរួមសរុបចំនួន១៥៧ គ្រួសារ អញ្ជើញមកពីឃុំពងទឹក ស្រុកដំណាក់ចង្អើរ
ខេត្តកែប ៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការ ប្រចាំការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម វៅ សុខា អភិបាលរងខេត្តកែប បានចូលរួមជាគណៈអធិបតីក្នុងពិធីចែកធាតុចូលកសិកម្ម ដែលគាំទ្រកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ជូនដល់កសិករជាសមាជិកបណ្តុំអាជីវកម្មចំនួន៤បណ្តុំ ដែលមានគ្រួសារកសិករ ចូលរួមសរុបចំនួន១៥៧ គ្រួសារ អញ្ជើញមកពីឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
សមាសភាព ចូលរួមក្នុងពិធីចែកធាតុចូលកសិកម្ម រួមមាន ឯកឧត្តម លោក ជំទាវ អនុរដ្ឋលេខាធិការ លោក លោកស្រី ប្រធានមន្ទីរ កង កម្លាំងប្រដាប់អាវុធ ទីប្រឹក្សាកម្មវិធី ASPIRE អាជ្ញាធ័រស្រុក-ឃុំ អ្នកលក់ធាតុចូលកសិកម្ម តំណាងក្រុមហ៊ុនអង្គរហ្គ្រីន អ្នកផ្សព្វផ្សាយឃុំ។
ក្នុងពិធីចែកធាតុចូលកសិកម្ម ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៏លើកឡើងនូវសំណូមពរ រួមមានដូចខាងក្រោម៖
ក-ប្រជាពលរដ្ឋ៖
១-ត្រូវយកចិត្តទុកដាក់ថែទាំ និងទុកដាក់សម្ភារៈជាធាតុចូលកសិកម្មឳ្យបានត្រឹមត្រូវ ការចិញ្ចឹម ការដាំដុះ គឺត្រូវមានការថែទាំ និងអនុវត្តទៅតាមការណែនាំមន្ត្រីជំនាញកសិកម្ម។
២-បន្តការយកចិត្តទុកដាក់ថែទាំសុខភាព ដោយធ្វើអនាម័យជាប្រចាំ ឧស្សាហ៏ដុសលាងសម្អាតដៃជាមួយទឹកអាកុល ឬចែល និងធ្វើអនាម័យជាប្រចាំនៅលំនៅដ្ឋាន ជាពិសេស ត្រូវអនុវត្តទៅតាមសេចក្តីណែនាំរបស់ក្រសួង សុខាភិបាល។
៣-សូមបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជជាណាចក្រកម្ពុជា។
ខ-មន្ទីរក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖
១-បន្តយកចិត្តទុកដាក់ និងចុះជួយបច្ចេកទេសដល់ប្រជាកសិករដែលទទួលបានសម្ភារៈជាធាតុចូលកសិកម្មសម្រាប់ថ្ងៃនេះ ក៏ដូចជា ប្រជាកសិករនៅទូទាំងខេត្តកែប។
២-បន្តរៀបចំកម្មវិធីចែកធាតុចូលកសិកម្ម ជូនដល់គ្រួសារកសិករសមាជិកបណ្តុំអាជីវកម្ម ដែលនៅសល់មិន
ទាន់បានរៀបចំពិធីចែក។
៣-បន្តខិតខំយកចិត្តទុកដាក់ចុះពិនិត្យតាមដានសុខភាពសត្វ ការចាក់វ៉ាក់សាំងការពារជម្ងឺឆ្លងសត្វផ្សេងៗ
និងបន្តទប់ស្កាត់ចលនាសត្វដោយខុសច្បាប់ជាប្រចាំ រួមទាំង បទល្មើសជលផល និងព្រៃឈើ។
៤-បន្តជួយកសិករធ្វើការដាំដុះ និងផលិតនូវផលិតផលដែលមានគុណភាពខ្ពស់ មានអនាម័យ ស្របតាម ស្តងដា និងតាមគោលការណ៏ ការអនុវត្តកសិកម្មល្អ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារទាំងក្នុង និងក្រៅស្រុក។
៥-បន្តជួយណែនាំដល់កសិករកាត់បន្ថយប្រើប្រាស់ជី ថ្នាំពុលកសិកម្ម ឬក៏ប្រើប្រាស់ក្នុងកម្រិតសមស្របតាមលក្ខណៈបច្ចេកទេស និងងាកមកធ្វើកសិកម្មរីរាង្គ។
៦-បន្តជួយ និងជម្រុញសហគមន៏កសិកម្ម ឧ្យក្លាយទៅជាសហគមន៏កសិ-ពាណិជ្ជកម្ម និង
៧-ត្រូវយកចិត្តទុកដាក់អនុវត្តសារាចរណែនាំលេខ២៦៥ សរណន កសក ចុះថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០ ២០ ស្តីពីការបង្កើនយុទ្ធនាការជម្រុញផលិតកម្មកសិកម្ម និងសេចក្តីណែនាំ ស្តីពីការចូលរួមសហការគ្រប់គ្រងគ្រោះមហន្តរាយ និងកិច្ចអន្តរាគមន៏ ស្តារការខូចខាតឡើងវិញនៃផលិតកម្មកសិកម្ម ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។
សូមជម្រាបជូនថា ប្រជាពលរដ្ឋជាគ្រួសារកសិករចំនួន១៥៧ គ្រួសារ បានទទួលធាតុចូលកសិកម្ម រួមមាន៖
១.កូនត្រីអណ្តែង និងចំណីត្រី ២.ជីគីមី និងថ្នាំបំប៉ន និងគ្រាប់ពូជពោត ៣.កូនមាន់ ទ្រុង ចំណី និងស្នូកទឹកស្នូកចំណី និង៤. បន្ទាប់ពីពិធីចែកធាតុចូលកសិកម្មបញ្ចប់ ក៏មានកម្មវិធីលែងកូនត្រីផងដែរ។