
ហួសចិត្ត តុលាការក្រុងព្រះសីហនុ សម្រេចបង្គាប់អោយជនបង្កឈ្មោះ ជា សុខលេង សងជំងឺចិត្ត ជនរងគ្រោះ ជាអ្នកសារព័ត៌មានដែលរងការប្រមាថនិងបំផ្លាញទ្រព្យសម្បត្តិ !
នៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ តុលាការក្រុងព្រះសីហនុ បានសម្រេចប្រកាសសំណុំរឿងរបស់លោក ដួង ច័ន្នបូរិទ្ធ លេខសំណុំរឿង ៤២៥ ចុះថ្ងៃទី ១៥ មេសា ឆ្នាំ ២០២០ កើតហេតុនៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០២០ ដោយមានលោក ចៅក្រមនុំជម្រះ សេង ប៊ុណ្ណា ហួត វិចិត្រ ជាតំណាងអយ្យការ និងក្រឡាបញ្ជីសវនាការ លោក វ៉ិត បញ្ញា លើករណី លោកយាយ ជាសុខលេង ប្រើប្រាស់ ហង្សា យ៉ាងព្រៃផ្សៃ នឹងបំផ្លាញទ្រព្យសម្បត្តិពេលកំពុងចុះធ្វើការមួយកន្លែង ស្ថិតនៅ ភូមិ4 ឃុំអូត្រេស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយបង្គាប់អោយជនបង្ក ជាសុខលេង ធ្វើការសង ជំងឺចិត្តមកជនរងគ្រោះត្រឹមតែ មួយលានរៀល តែប៉ុណ្ណោះ នឹងមិនមានការអនុវត្តទោសនោះទេ ។
យោងតាមការ បញ្ជាក់ពី ជនរងគ្រោះ លោក ដួង ច័ន្នបូរិទ្ធ បានប្រាប់ទាំងអស់សំណើចថា ពិតជាហួសចិត្តណាស់ សំរាប់រឿងរបស់លោក ដែលត្រូវបានគេវាយផង ធាក់ក្បាលផង ចាប់បោក ទូរសព្ទផង ជេរប្រមាថផងនោះ ត្រូវបានសាលាដំបូង បង្គាប់អោយសងជំងឺចិត្តត្រឹមតែ មួយលានរៀល ។
លោកបន្តទៀតថា ចុះឯណាទៅថ្លៃខូចខាត សំភារៈ និងកិត្តិយសរបស់លោក ដែលត្រូវបាន ជនបង្ក ជាសុខលេង ប្រព្រឹត្តិមកលើខ្លួននោះ? ខ្ញុំនឹងប្ដឹងទៅសាលាឧទ្ធរណ៍បន្តទៀត ។
លោក ដួងច័ន្នបូរិទ្ធ ក៏សូមសំណូមពរដល់ ប្រព័ន្ធតុលាការ សូមមេតាជួយរកយុត្តិធម៌ជូនរូបលោកផង ដើម្បីកុំអោយជន បង្កជាសុខលេង បានដៃ អាងតែមានលុយ នឹងខ្នងធំ ចេះតែដើរធ្វើបាបគេឯងមិនខ្លាចច្បាច់នោះ ធ្វើអោយប្រជាជនក្រីក្ររងទុក្ខវេតនា ព្រោះតែអ្នកមានលុយនឹងអំណាចទាំងនេះ ៕