
ពលរដ្ឋ៥១គ្រួសារ មិនបានចូលរួមដោះស្រាយទំនាស់ដីធ្លី តាមការអញ្ជើញរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ÷ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តបន្ទាយ មានជ័យ បានរៀបចំកម្មពិធីដោះ ស្រាយទំនាស់ដីធ្លីនៅចំណុច អូរស្វារអិល ក្នុងភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត រវាងពលរដ្ឋ ១៤ គ្រួសារ និង ៥១ គ្រួសារ ក្រោមអធិបតីភាពឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និង មានស្ថាប័នពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ។ ក្នុងនោះគេសង្កេតឃើញថា ភាគីខាងតំណាង ពលរដ្ឋ១៤ គ្រួសារ បានអញ្ជើញ ចូលរួមទៅ ដោះស្រាយតាមការ អញ្ជើញរបស់ រដ្ឋបាលខេត្ត ដោយឡែក តំណាងរបស់ពលរដ្ឋ ៥១ គ្រួសារ គឺ មិនបានទៅ ចូលរួមតាម ការអញ្ជើញរបស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ ឡើយ ។ ហើយក្នុងនោះ រដ្ឋបាលខេត្ត បន្ទាយមានជ័យបានអង្គុយ រង់ចាំជាច្រើន ម៉ោង នៅតែមិនឃើញវត្តមានពលរដ្ឋ៥១ ទៅចូលរួមទៀត ទើបឯកឧត្តម ង៉ោ ម៉េងជ្រួន សម្រេចបើកអង្គពិធីប្រជុំ និងអានលិខិត មួយចំនួន របស់ក្រសួងមហាផ្ទៃ ផងដែរ។
ការអវត្តមានរបស់ពលរដ្ឋភាគី៥១ គ្រួសារ ហាក់បីដូចជាមិនគោរព ឬ ឲ្យតំលៃរដ្ឋបាលខេត្តបន្ទាយមានជ័យ សោះឡើយ ។ ដោយមតិមហាជនខ្លះលើកឡើងថា ខាងភាគីតំណាងឲ្យ ពលរដ្ឋ៥១ គ្រួសារមួយថ្ងៃៗ គិតតែស្រែក ឲ្យរដ្ឋបាលខេត្ត បន្ទាយមានជ័យ និង ថ្នាក់ដឹកនាំ ជួយរកដំណោះ បញ្ហាទំនាស់ដីធ្លីនៅចំណុច អូរស្វារអិល ចុះហេតុអ្វីពេលរដ្ឋបាលខេត្ត ចេញលិខិត អញ្ជើញ ឲ្យចូលរួមទៅដោះស្រាយ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីតាំងរដ្ឋបាលខេត្ត មិចមិនទៅចូលរួមយ៉ាងដូច្នេះ? តើពលរដ្ឋ ខាង៥១ គ្រួសារ មានគោលបំណងអ្វីឲ្យពិតប្រាកដ។
ក្នុងនោះគេសង្កេតឃើញថា ខាងរដ្ឋបាលខេត្ត បន្ទាយមានជ័យ និង ស្ថាប័នពាក់ព័ន្ធទាំងអស់ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការរកដំណោះចំពោះបញ្ហាទំនាស់ដីធ្លីនៅចំណុចអូរស្វារអិល ឋិតក្នុងភូមិសូរិយា នេះចាប់តាំងពីថ្ងៃមានទំនាស់រហូតមកបច្ចុប្បន្ន៕