
ការដេញថ្លៃសាងសង់ផ្លូវក្រាលគ្រួសក្រហមចំនួន ២ ខ្សែ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត
កំពត ៖ កាដេញថ្លៃ សាងសង់ផ្លូវដីក្រាលគ្រួស ក្រហម ដើម្បីកាត់បន្ថយភាពក្រីក្រ ថ្នាក់ឃុំសង្កាត់ ចំនួន ២ គម្រោ ង ដែល បានប្រព្រឹតទៅ នៅក្នុងសាលា ឃុំ ដំណាក់ កន្ទួតខាងជើង ស្រុក កំពង់ត្រាច ខេត្ត កំពត កាលពីថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០០ ។
ក្នុងនោះគម្រោងទី ១ នៅក្នុងឃុំដំណាក់កន្ទួតខាងត្បូង ផ្លូវដីប្រវែង ១៥ គីឡូម៉ែត្រ តម្លៃប៉ាន់ស្មាន ដាក់អោយដេញគឺ ៨១.៤ ៩១.០០៥ រៀល ក្រុមហ៊ុន យឿន វុធ ធាដេញបានក្នុងតម្លៃ ៧៩.០០០.០០០ រៀល មានការចុះ តម្លៃបន្តិច បន្តួច ដោយសារក្រុមហ៊ុន ចចារត្រូវរូវ ថ្លៃទឹកតែ គ្នាមុននឹងដាក់សំណើរដេញថ្លៃ ។
គម្រោងទី ២ នៅក្នុងឃុំដំណាក់ កន្ទួតខាងជើង ផ្លូវដីក្រាលគ្រួសក្រហម ប្រវែង ២ គីឡូម៉ែត្រ តម្លៃប៉ាន់ស្មាន ដាក់ អោយដេញ ៩៦.៨៨៩.៦៣៨ រៀល ក្រុមហ៊ុន កែវ ចាន់ណារ៉ា ដេញបានក្នុង តម្លៃទាបជាងគេគឺ ៩៤.០០០.០០០ រៀល ចុះតម្លៃបន្តិចបន្តួច មហាជនសង្កេតឃើញថា ការ ដេញថ្លៃនេះ មានក្រុមហ៊ុន មកបម្រុងដេញថ្លៃច្រើន ក្រុមហ៊ុនណាស់ តែពេលដាក់សំណើរ ដេញថ្លៃឃើញតែ ៦ ក្រុម ហ៊ុនបានដាក់សំណើដេញថ្លៃ តើក្រុមហ៊ុនផ្សេងទៀត មកធ្វើអ្វី ឬពួកគេមកចាំយកលុយរដ្ឋ នៅក្នុងគម្រោងរោងដេញថ្លៃផ្លូវរបស់រដ្ឋ យកទៅចែកគ្នា ។
ប្រជាពលរដ្ឋ អាស្រ័យផលលើផ្លូវខាងលើមានការខកចិត្តយ៉ាងខ្លាំងដោយក្រុមហ៊ុនយកលុយរដ្ឋ នៅក្នុងគម្រោងផ្លូវ របស់ពួកគាត់ទៅចែកគ្នានេះហើយជាពុករលួយ របស់អាជ្ញាធរ និងក្រុមហ៊ុនដេញ ថ្លៃធ្វើផ្លូវ គ្រួសក្រហម។
ពលរដ្ឋបន្តថា រាជរដ្ឋាភិបាល ចំណាយថវិកាជាតិ អស់រាប់ សិបលានរៀល ក្នុងគម្រោងផ្លូវ ១ ខ្សែៗ សូមគណ: បញ្ជាការឯភាពខេត្ត គួរមេត្តាពិនិត្យ ទៅលើគម្រោ ង ទាំង ២ នេះផង ព្រោះការ ប្រតិបត្តិស្រេ ច តែក្រុមហ៊ុន ក្រឡុកបង្វែរស្រេច តែចិត្ត មិន មានលក្ខណៈទីផ្សារសេរីនោះទេ តើគួរឲ្យក្រុមហ៊ុនទាំងនោះដេញម្តងទៀត ឬយ៉ាងណា ?។
សូមបញ្ជាក់ផងដែរថា បន្តពីការដេញថ្លៃរួច ខាងក្រុមហ៊ុនដែលមកដេញថ្លៃធ្វើគ្រួសក្រហមនៅឃុំដំណាក់កន្ទួត ខាងជើង និងឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត គេឃើញពួកក្រុមហ៊ុនទាំងនោះ ប្រមូលផ្ដុំគ្នា នៅតាមហាងកាហ្វេ ពេលនោះ អ្នកសារព័ត៌មានក៏ទៅផឹកកាហ្វេ នៅទីតាំងនោះដែរ តែខាងក្រុមហ៊ុននិយាយថា មានអ្នកកាសែត នៅទីនោះច្រើនណាស់ មិនអាចចែកលុយគ្នាបានទេ ពេលនោះខាងក្រុមហ៊ុនដេញថ្លៃផ្លូវ ក៏សម្រេចចិត្ត នាំគ្នាទៅចែកនៅទីតាំងផ្សេងនៅតាមបណ្ដាផ្លូវជាតិលេខ 33 ពេលអ្នកកាសែតបើកម៉ូតូឬឡាន តាមើល ក៏នាំគ្នាបើកឡានបន្ត ទៅចែកនៅស្រុកអង្គរជ័យត្រង់ចំណុចខ្លោងទ្វារវត្តដំបូកខ្ពស់ ៕