
កម្មករទូកនេសាទម្នាក់សម្រេចចិត្តចងក ធ្វើអត្តឃាតសម្លាប់ខ្លួននៅលើទូក
ថ្ងៃចេញផ្សាយៈ November 27, 2020
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៣.០០នាទីរសៀល កម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា សហការជាមួយកម្លាំងព្រហ្មទណ្ឌខេត្ត និងក្រុមគ្រូពេទ្យបានចុះធ្វើការពិនិត្យ សាកសពស្លាប់ដោយសារចងករធ្វើអត្តឃាត នៅលើទូកនេសទត្រី នៅចំនុចភូមិ០១ ឃុំប៉ាក់ខ្លង ស្រុមណ្ឌលសីមា ។
សពរងគ្រោះ មានឈ្មោះ មុំ ជំនោ ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរកម្មករនេសាទត្រី មានស្រុកកំណើត ភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោយពីការពិនិត្យសាកសព ផ្នែកជំនាញនិងលោកគ្រូពេទ្យបានសដ្ឋានថា ជនរងគ្រោះ បាន ចងករធ្វើអត្តឃាតពិតប្រាកដមែន។
បច្ចុប្បន្នសាកសពខាងលើត្រូវបានដឹកយកទៅតម្កល់ នៅ វត្តប៉ាក់ខ្លង រងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។