
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អ៊ុង វណ្ណារិទ្ធ មេបញ្ជាការរងយោធភូមិ ភាគទី៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក យឿង សុខុន មេញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ ពិនិត្យការបាញ់គ្រាប់ពិត របស់តំបន់ ប្រតិបត្តការសឹករងកំពត
អរគុណ នយោបាយ ឈ្នះ ឈ្នះ ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះដែលនាំមកនូវ សន្តិភាព និងឯកភាពជាតិពេញលេញ !
កំពត ៖ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អ៊ុង វណ្ណារិទ្ធ មេបញ្ជាការ រងយោធភូមិ ភាគទី៣ តំណាងដ៏ខ្ពង់ខ្ពស ឯកឧត្ដម ឧត្ដមសេនីយ៍ឯក យឿង សុខុន មេញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជា ការយោធភូមិភាគទី៣ និងលោក ឃឹម សាមី អភិបាលរង ស្រុកកំពង់ត្រាច អញ្ជើញជាអធិបតី និងពិនិត្យ ការបាញ់គ្រាប់ពិត របស់តំបន់ ប្រតិបត្តការសឹករង កំពតក្នុងនោះមានការ អញ្ជើញចូលរួម ពីសំណាក់មេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ នាយទាហាន នាយទាហានរង និងអស់លោក លោកស្រី ការិយាល័យជុំវិញស្រុក ដែលមានទីតាំងស្ថិតនៅចំណុច ភូមិដេីមពោធិ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត ។
លោកឧត្ដមសេនីយ៍ត្រី ហុក ចន្ដា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពត រាយការណ៍ស្ដីពីការបណ្ដុះបណ្ដាលនាយទាហាន នាយទាហានរង ពលទាហាន របស់តំបន់សឹករងកំពតបានដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងស មត្ថភាពយោធា តាមផែនការ ហ្វឹកហ្វឺន រយៈពេល ៩១ ថ្ងៃ មានសិក្ខាកាមសរុប ៨០នាក់ ។
ឧត្ដមសេនីយ៍ឯក អ៊ុង វណ្ណារិទ្ធ មេបញ្ជា ការរងយោធភូមិភាគទី៣ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ការនឹករឭកពីសំណាក់ លោកមេបញ្ជាការយោធ ភូមិភាគទី៣ ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលជាប្រភពបន្តវេនទៅថ្ងៃអនាគត ជាពិសេសចំពោះនាយទាហាន នាយទាហានរង ពលទាហាន និងកម្មសិក្ខាកាមទាំងអស់នាពេលនេះ ដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងការកសាងស្នាដៃជូនជាតិមាតុភូមិ ៕