
អគ្គីភ័យបានលេបត្របាក់ផ្ទះពលរដ្ឋមួយក្លាយជាផេះស្ទើរទាំងស្រុង
កំពង់ធំ ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ ២០២០វេលាម៉ោង០៩និង៣០នាទីព្រឹកនៅចំណុចភូមិថ្នល់ជាតិឃុំបារាយណ៍មានករណីអគ្គីភ័យឆេះផ្ទះទំហំ ៦x១២ធ្វើអំពីឈើប្រក់ក្បឿងជញ្ជាំងក្តារបស់ឈ្មោះរៀម ចាន់វាសនា អាយុ៣៨ឆ្នាំនិងប្រពន្ធឈ្មោះជា បូលិកា អាយុ៣២ឆ្នាំ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិរួមមាន:
១/ឆេះផ្ទះទាំងស្រុង
២/ឆេះប្រាក់ដុល្លា១៥០០$និងប្រាក់រៀលចំនួន៨.០០០.០០០រៀល
៣/ខ្សែរក ០១ខ្សែ និងក្រវិល០១គូគិតជាប្រាក់ស្មើនិង៩៥០$
៤/ឆេះសម្ភារ:ប្រើប្រាស់លើផ្ទះទាំងស្រុង
មូលហេតុ: សង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គីសនី
រថយន្តអគ្គិភ័យចេញអន្តរាគមរបស់អធិការនគរបាលស្រុកបារាយណ៍០១គ្រឿង ស្រុកសន្ទុក ០១គ្រឿងនិងរថយន្តនគរបាលខេត្ត០២គ្រឿង ប្រើប្រាស់ទឹកចំនួន១៦ម៉ែត្រគូប..ម្ចាស់ផ្ទះដែលជាជនរងគ្រោះបានលើកដៃសំពះអំពាវនាវទៅដល់សប្បុរសជនក្នុងប្រទេសនិងក្រៅប្រទេសមេត្តាជួយដល់ពូកគាត់ផង ពេលនេះគាត់អស់រលីងហើយបាតដៃទទេសុទ្ធ៕