សមត្ថកិច្ច​ចម្រុះ​ស្រុក​កំពង់លែង​ចុះ​ធ្វើ​ការផ្សព្វផ្សាយ​បិទ​ផ្អាក​តាម​បណ្តា​តៀម​លក់​ស្រាស​និង​កន្លែង​រោង​ផលិត​ស្រាស​

ខេត្ត​កំពង់ឆ្នាំង​ ៖ ​សមត្ថកិច្ច​ចម្រុះ​ស្រុក​កំពង់លែង​រួម​និង​អាជ្ញាធ​មូលដ្ឋាន​ចុះ​ធ្វើ​ការផ្សព្វផ្សាយ​ផ្អាក​បណ្តោះអាសន៍​តាម​បណ្តា​តៀម​លក់​ស្រាស​និង​កន្លែង​ទីតាំង​ផលិត​ស្រាស​ទាំងអស់​ក្នុងស្រុក​ផង​ដែរ ។​

​ការចុះ​ធ្វើ​ការផ្សព្វផ្សាយ​អប់រំ​ណែនាំ​ទៅ​តាម​បណ្ដា​តៀម​លក់​ស្រាស​ស្រាថ្នាំ​និង​កន្លែង​ទីតាំង​ផលិត​ស្រា​សក៍​ត្រូវ​បាន​បិទ​ជា​បណ្តោះ​អាសន្ន៍​ផង​ដែរ​មេ​មើលឃើញថា​បាន​ខុះ​ធ្វើឡើង​នៅ​ថ្ងៃទី​២៩​វិច្ឆិកា 2020 ម្សិលមិញ​នេះ​ផងដែរ ។​

​អធិការនគរបាល​ស្រុក​កំពង់​លែង​លោក​វរសេនីយ៍ឯក ប៉ាល់​ជឿន បានអោយ​ដឹង​នៅ​វេលា​ម៉ោង ២​និង​៤១​នាទី​ថ្ងៃ​ទី​៣០​វិច្ឆិកា 2020​នេះ​ថា​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​និង​បញ្ឈប់​ការលក់​ស្រាស​នៅតាម​បណ្ដា​ទីណា​នៅក្នុង​ស្រុក​កំពង់លែង​បាន​ចំនួន 347 កន្លែង​ក្នុងនោះ​ទីតាំង​ផលិត​ស្រាស​ចំនួន 36​កន្លែង​ក៏​ទៅ​បាន​បិទ​ផងដែរ ។​

​ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង​និង​ជា​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​លោក​ឧត្តមសេនីយ៍ត្រី អៀង​ប៊ុនធឿន បានឲ្យ​ដឹង​នៅវេលា​ម៉ោង 02:18 ថ្ងៃទី 30 វិច្ឆិកា 2020​នេះ ថា​ដោយ​អនុវត្ត​ទៅតាម​សេចក្តីណែនាំ​របស់​អភិបាលខេត្ត​ខេត្ត​កំពង់ឆ្នាំង​និង​ការណែនាំ​របស់​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​លោក​ឧត្តមសេនីយ៍ទោ ខូវ​លី បាន​ដាក់ចេញ​នូវ​បទបញ្ជា​ឱ្យ​តាម​បណ្ដា​ស្រុក​ក្រុង​ទាំង 8 ក្នុង​ខេត្ត​កំពង់ឆ្នាំង​ទាំងអស់​សហការ​គ្នា​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​បងប្អូន​អាជីវករ​លក់ដូរ​តាម​ទៀត​និយាយ​មួយៗ​ត្រូវ​បញ្ឈប់​ការលក់​ស្រាស​បន្ទាន់​ពិសេស​នៅតាម​រោង​សិប្បកម្ម​ផលិត​ស្រាស​ទាំងអស់​ត្រូវ​បញ្ឈប់ ។​

​ស្នងការរង​និង​ជា​អ្នកនាំពាក្យ​របស់​ស្នងការ​នគរបាល​ខេត្ត​កំពង់​ឆ្នាំ​បាន​បញ្ជាក់​ឲ្យដឹង​ថា​ការប​ញ្ឈប់​ការលក់​និង​បិត​ស្រាស​ជា​បណ្ដោះអាសន្ន​នេះ​ពាក់ព័ន្ធ​និង​មនុស្ស 105 នាក់​បាន​សង្គ្រោះបន្ទាន់​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ឆ្នាំង​និង​មនុស្ស 7 នាក់​ទៀត​បាន​ស្លាប់​ដោយសារ​ផឹក​ស្រាស​នៅក្នុង​ពិធី​បុណ្យសព​មួយ​កន្លែង​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បុណ្យសព​ដោយសារ​ពុល​អណ្ដូង​កន្លងទៅ​នេះ​ទេ ។​

​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​បាន​អោយដឹងថា​ការចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​ក្រុម​អាជីវករ​លក់ដូរ​នៅតាម​បណ្ដាល​ក្រុង​ស្រុក​ទាំង​៨​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​សមត្ថកិច្ច​ចម្រុះ​នៅតែ​បន្ត​ធ្វើ​រហូត​ទាល់តែ​រក​ឃើញ​សំណាក​នៅក្នុង​ស្រាស​ផងដែរ ៕ ដោយ​សុក្ខា​រិន​