កូវី​ត​កើត​សារជាថ្មី បែរ​ជា​មន្ត្រី​ពាក់ព័ន្ធ ឃុបឃិត​ជាមួយ​ឈ្មួញ នាំគ្នា​ដឹក​ដី​ចាក់​លុប​ព្រែក មួយ​កន្លែង​ធ្វើ​ជា​កម្មសិទ្ធិ​

កំពត ៖ សេចក្តីរាយការណ៍​មួយ បានឲ្យដឹងថា កូ​វីដ​កំពុងតែ​រាលដាល ជនខិលខូច កំពុងតែ​ឃុបឃិត​គ្នា ជាមួយ​អាជ្ញា ធរ និង​មន្ត្រី​ពាក់ព័ន្ធ រួមផ្សំ​គំនិត​គ្នា យក​គ្រឿងចក្រ មក​កាយ​ដី ដឹក​ចាក់​លុប​ព្រែក មួយ​កន្លែង​ស្ថិតនៅ ភូមិ​អណ្ដូង​ជី​មុឺន ឃុំ​កំពង់​គ្រែ​ង ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ប្រភព​មួយ​បានឲ្យដឹងថា ការចាក់​ដី​លុប​ព្រែក​នេះ បើ​ពុំ​មាន​ការ បើកភ្លើង​ខៀវ ពី​សំណាក់ អាជ្ញាធរ​នោះ​ទេ ក្រុម​ឈ្មួញ​និង​ជនខិលខូច មិន​ហ៊ាន​លក់​គ្រឿងចក្រ ដឹក​ដី​មក​ចាក់​លុប​នោះទេ ប្រភព​បន្តទៀតថា នេះ​គឺជា​ទំនៀមទម្លាប់ រក​របស់ អាជ្ញាធរ​ស្រុក ទឹកឈូ​ទៅហើយ អាជ្ញាធរ​ស្រុក​ទឹកឈូ ហាក់បីដូច ជា​មន្ត្រី​ជើង 10 អញ្ចឹង នរណា​ចង់​ធ្វើ​អី​ក៏​ធ្វើ​ទៅ ឲ្យតែ​លោក​បាន ផលប្រយោជន៍​។​

​សារព័ត៌មាន​យើង បាន​ភ្ជាប់​ទូរ​សព្ទ័ ទៅ​លោក នាក់​សុ​វណ្ណា​រី អភិបាលស្រុក​ទឹកឈូ ដើម្បី​សុំ​ការបំភ្លឺ​ពី​លោក ពាក់ព័ន្ធ ករណី​ចាក់​លុប​ដី​ព្រែក មួយកន្លែង ស្ថិតនៅ​ភូមិ​ឃុំ​ខាងលើ តើ​ទូរ​សព្ទ​របស់លោក មិន​អាច​ទំនាក់ទំនង​បាន​។​

​ប្រជាពលរដ្ឋ មួយចំនួន រស់នៅ​ភូមិ​ជី​ម៉ឺន ឃុំ​កំពង់​ក្រែង ស្រុក​ទឹកឈូ សូម​អំពាវនាវ ទៅឲ្យ​ឧត្តម​ជា​តាយ អភិបាល​នៃ​គណៈ អភិបាល​ខេត្ត​កំពត មេត្តា​ជួយ​ពិនិត្យមើល​ផង នៅ​ស្រុក​ទឹកឈូ មាន​ការចាក់ដី រំលោភ​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ទៀត​ហើយ ខណ​:​កូ​វីដ​កំពុង តែ​មាន​ការកើតឡើង​សារជាថ្មី​។​