រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង ថាមពល​អញ្ជើញ​ចុះ​មក​ទស្សនកិច្ច ស្ថានីយ​អគ្គីសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​អនុភាព​៦០​មេហ្កា​វ៉ាត ស្ថិតក្នុង​ភូមិ​រមាស ឃុំ​តាំងក្រសាំង ស្រុក​ទឺកផុស ខេត្ត​កំពង់ឆ្នាំង​

ខេត្ត​កំពង់ឆ្នាំង ៖ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង ថាមពល​អញ្ជើញ​ចុះ​មក​ទស្សនកិច្ច ស្ថានីយ​អគ្គីសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​អនុភាព​៦០​មេហ្កា​វ៉ាត ស្ថិតក្នុង​ភូមិ​រមាស ឃុំ​តាំងក្រសាំង ស្រុក​ទឺកផុស ខេត្កំពង់ឆ្នាំង ។​

​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល អមដំណើរ​ដោយ ឯកឧត្តម ស៊ីវ រ៉ុន សមាជិក​ក្រុមប្រឹក្សា ខេត្ត​កំពង់ឆ្នាំង ព្រមទាំង​ប្រតិភូ​ជាច្រើន​ផ្សេង​ទៀត​នៅ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២០ បាន​ចុះ​ទស្សនកិច្ច ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ដែល​មាន​អនុភាព​សរុប​៦០​មេហ្កា​វ៉ាត់ ស្ថិតក្នុង​ភូមិ​រមាស ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​។​

​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កំពង់ឆ្នាំង​លោក អ៊ុក​រស បាន​បញ្ជាក់​អោយដឹងថាៈ ខេត្ត​កំពង់ឆ្នាំង​មាន​អនុ​ស្ថានីយ​ចែក​ថាមពលអគ្គីសនី​១​កន្លែង​នៅ​ស្រុក​ទឹកផុស​និង​ស្ថានីយ​ផលិតឋាមព​ល​អគ្គីសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ដែលមាន​អនុភាព​៦០​មេហ្កា​វ៉ាត ដែល​សាងសង់​រួចរាល់​និង​កំពុងដំណើរការ​រៀងរាល់​ថ្ងៃ​លើ​ផ្ទៃដី​៨០​ហិកតា​ដែល​ស្ថិតនៅក្នុង​ភូមិ​រមាស ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង និង​កំពុង​សិក្សា​ស្រាវជ្រាវ​ទីតាំង​ស្ថានីយ​មួយកន្លែង​ទៀត​ដែល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​តាម​ទិសដៅ​និង​ផែនការ​សកម្មភាព​របស់​អគ្គីសនី​កម្ពុជា​ផង​ដែរ​៕