
នាយខណ្ឌរដ្ឋបាលជលផលនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តពោធិ៍សាត់បានចុះធ្វើការត្រួតពិនិត្យនិងផ្តល់បច្ចេកទេសនៃការចិញ្ចឹមត្រីដល់បណ្តុំកសិក
ខេត្តពោធិសាត់ ៖ នាយខណ្ឌរដ្ឋបាលជលផលនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តពោធិ៍សាត់បានចុះធ្វើការត្រួតពិនិត្យនិងផ្តល់បច្ចេកទេសនៃការចិញ្ចឹមត្រីដល់បណ្តុំកសិក ។
ការចុះត្រួតពិនិត្យនិងផ្ដល់បច្ចេកទេសដល់បណ្ដុំកសិករចិញ្ចឹមត្រីនេះបានធ្វើឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល និងលោក សេង សុងលី ប្រធានផ្នែក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះត្រួតពិនិត្យនិងផ្តល់បច្ចេកទេសដល់កសិករចំនួន ៥៥គ្រួសារ ចិញ្ចឹមត្រីអណ្តែង តាមតង់ផ្លាស្ទិចនៅក្នុងឃុំខ្នាទទឹងស្រុកបាកានខេត្តពោធិសាត់ ដែលជាមូលនិធិរបស់រាជរដ្ឋាភិបាលកូវីត១៩ តាមរយ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផលកន្លងមក។
នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់លោក ភវិលោក បានធ្វើការផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំង 55 គ្រួសារនៅក្នុងឃុំខ្នារទទឹងនៃស្រុកបាកានខេត្តពោធិ៍សាត់ត្រូវធ្វើយ៉ាងណាអនុវត្តឲ្យបាននៅតាមកម្មវិធីនិងបច្ចេកទេសក្នុងការចិញ្ចឹមត្រីឲ្យបានល្អ ១. ត្រូវឲ្យចំណីទៀងពេលវេលា ទី 2 .ត្រូវមើលថែទាំឱ្យបានច្បាស់លាស់ក្នុងការចិញ្ចឹមតាមតង់ប្លាស្ទិកទៅតាមបច្ចេកទេសរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទដោយធ្វើយ៉ាងណាឱ្យត្រីឆាប់ធំធាត់បានល្អនិងរហ័សឆាប់បានជួយដោះស្រាយជីវភាពគ្រួសារគ្រាដែលជំងឺកូវីដកំពុងកើតឡើងម្ដងទៀតដែលយើងមិនអាចទៅណាបាន ។
នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់លោក ភុំវិមល បានបញ្ជាក់ឲ្យដឹងថាបន្ទាប់ពីការចុះពិនិត្យតាមដានជាក់ស្តែងក្នុងការចិញ្ចឹមត្រីរបស់បងប្អូនប្រជាពលរដ្ឋទាំង 55 គ្រួសារឃើញថារយះពេល១ខែ៥ថ្ងៃការចិញ្ចឹមត្រីមានលក្ខណៈល្អ តាមការណែនាំនិងបច្ចេកទេសរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ មកដល់ពេលនេះត្រីមានទំងន់មធ្យមពី៥-៧ក្បាលក្នុងមួយគីឡូក្រាម ។