​ក្រុម​ការងារ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅតាម​បណ្ដា​អគារ​ក្នុង​បរិវេណ​សាលាខេត្ត​កំពង់ឆ្នាំង ដើម្បី​ការពារ​ការរីក​រាលដាល​ជម្ងឺ​កូវី​ដ​១៩

​ខេត្ត​កំពង់ឆ្នាំង ៖ នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០២០ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល ខេត្ត ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​កូវី​ដ​១៩ ក្រុម​ការងារ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​តាម​បណ្ដា​អគារ​ក្នុង​បរិវេណ​សាលាខេត្ត​កំពង់ឆ្នាំង​ដើម្បី​ការពារ​ការរីក​រាលដាល​ជម្ងឺ​កូវី​ដ​១៩ ។​

​អា​ភាព​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង​លោក​វេជ្ជ​បណ្ឌិ ប្រាក់​វ៉ុន បានឲ្យដឹង​ថា​ការម្នាក់​ទូរសព្ទ​នៅ​វេលា​ម៉ោង 5 និង 20 នាទី​ល្ងាច​ថ្ងៃទី 2 ធ្នូ 2020 នេះ​ថា​លោក​បាន​ជួបពិភាក្សា​ជាមួយ​អភិបាលខេត្ត​កំពង់ឆ្នាំង​លោក ឈួ​រ​ចន្ទ័​ឌឿ​ន ដើម្បី​ធ្វើការ​បាញ់ថ្នាំ​នៅតាម​បណ្ដា​ស្ថាបន័​តុលាការ​សាលាខេ​ត្ត​ដែល​មន្ត្រី​មួយចំនួន​បាន​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ការប្រជុំ​នៅ​ក្រសួងមហាផ្ទៃ​និង​បណ្តា​មន្ទី​ផ្សេង ៗ​ទៀត​បើ​មាន​តម្រូវការ​ធ្វើការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ផងដែរ ។​

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង​លោក​វេជ្ជបណ្ឌិត ប្រាក់​វ៉ុន បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​មកដល់​ពេល​នេះ​ខាង​លោក​កំពុង​ធ្វើការ​តាមដាន​ទៅ​មនុស្ស 36 នាក់​ក៏​កំពុង​ធ្វើ​ចិត្តា​ឡីស័​កនៅ​តែ​នៅ​ខាង​របស់​ពួកគេ​រៀងៗ​ខ្លួន​និង​យកចិត្តទុកដាក់​ពី​មន្ទីរពេទ្យ​និង​ទី​សុខាភិបាល​ផងដែរ ក្នុង​នោះ​មន្ទី​សុខាភិបាល​ខេត្ត​ឆ្នាំង​បានធ្វើការ​ជម្រុញ​លើ​មនុស្ស​១៧​នាក់​ផ្សេង​ទៀត​ដែល​ជាប់​ពាកើពន្ធក៍​កំពុង​ធ្វើ​តេស្ត​រក​មុខសញ្ញា​ពាក់​ពន្ធ​និង​ជម្ងឺ​នេះ​ផងដែរ ។​

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង​បាន​បញ្ជាក់​អោយដឹង​នៅ​ថ្ងៃ​នេះ​ផង​ដែរ​ថា​ចំពោះ​ទី​សារ​ធា​រណះ​និង​កន្លែង​កំសាន្ត​ផ្សេងៗ​យើង​មិន​ទាន់​មាន​ផែនការ​នោះ​ទេ​គ្រា​ដែល​ផ្តោត​ទៅលើ​មន្ទី​ផ្សេងៗ​ដែល​ជាប់​ពាក់​ពន្ធ​និង​ក​៨​ច្ច​ប្រជុំ​នៅ​ក្រសួង​មហាផ្ទៃ​និង​ខ្លះ​ទៅ​ផ្សារ​អ៊ី​អន​ប៉ុណ្ណោះ​សិន​៕