
កំលាំងកងរាជអាវុធហត្ថចុះបង្កាប់ល្បែងហែកសត្វខៀវក្រហមផ្ទុះការរិះគន់ថាចាប់ស្ត្រីម្នាក់ដឹកដៃកូនមិនបានលេង
កំពត ៖ កងរាជអាវុធហត្ថខេត្តកំពតរួមសហការជាមួយកងរាជអាវុធហត្ថស្រុកកំ ពង់ត្រាច កាលពីវេលាម៉ោង10/30នាទីព្រឹក ថ្ងៃទី 2 ខែធ្នូ បានចុះបង្ក្រាបល្បែងស៊ីសងហែកសត្វខៀវក្រហមមួយកន្លែង ដែលក្រុមអ្នកលេងបានពួនលេងនៅក្រោយទ្រុងមាន់ពលរដ្ឋនៅភូមិបឹងធំខាងកើតឃុំអង្គសុរភីស្រុកកំពង់ត្រាចខេត្តកំពត។
លោកវរះសេនីទោ ភួង វ៉ាន់ថា ប្រធានការិយាល័យបង្ក្រាបបទល្មើសនៅកងរាជអាវុធហត្ថខេត្តកំពតបាននិយាយប្រាប់អោយដឹងកាលពីព្រឹកថ្ងៃទី2 ខែធ្នូថា ការចុះបង្ក្រាបបទល្មើសល្បែងហែកសត្វខៀវក្រហមនេះមានការបញ្ជាពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ។ ក្នុងនោះយើងបានឃាត់ខ្លួនមនុស្សអ្នកលេងចំនួន4នាក់ក្នុងមានស្ត្រីម្នាក់ផង ។
លោក ភួង វ៉ាន់ថានិយាយប្រាប់អោយដឹងថាមានម៉ូតូសង់ចំនួន6គ្រឿងផងដែរដែលបានដកហូតនៅកន្លែងស៊ីសង។លោកភួងវ៉ាន់ថា និយាយថា ដោយក្ដាប់ភូមិសាស្ត្រមិនបានល្អកុំឃាត់ខ្លួនមនុស្សអ្នកលេងបានច្រើនជាងនេះទៅទៀត។
សូមបញ្ជាក់ផងដែរថា សមត្ថកិច្ចខេត្តកំពត ចុះបង្ក្រាបល្បែង ស៊ីសងម្ដងៗ មិន ដែលយកអ្នកញៀនល្បែង ទៅដាក់ទោសតាមច្បាប់នោះទេ ចាប់ហើយបានប្រហែលជាមួយថ្ងៃទៅពីរថ្ងៃ ហើយក៏បានឱ្យមើលត្រឡប់មកវិញ មិនដឹងមកពីមូលហេតុអ្វីនោះទេ។
ចំណែកឯបុរសម្នាក់ឈ្មោះសូរ៉ាវីអាយុ 31 ឆ្នាំ ដែលមានផ្ទះនៅជិតកន្លែងគេលេងល្បែងបាននិយាយថា ប្រពន្ធរបស់គាត់ក៍ខាងប៉េអឹមចាប់វ៉ៃខ្នោះដៃដែរ ។
ឈ្មោះ សូរ៉ាវី និយាយថា ខ្លួនជាប់នៅផ្សារដែកនៅមុខផ្ទះ ហើយប្រពន្ធរបស់ខ្លួនឈ្មោះ សំតង អាយុ 37 ឆ្នាំ បានដើរទៅក្រោយផ្ទះ ហៅកូនមកហូបបាយ ពេលកំពង់ដឹកដៃកូនទាំងពីរ ប៉េអឹមក៍ហៅមកដាក់ខ្នោះដៃតែម្ដង ។ ស្របពេលនោះដែរ ពលរដ្ឋនៅភូមិបឹងធំបានចេញមុខធានាអះអាងសុំអោយប៉េអឹមដោះលែងស្ត្រីរូបនោះមកវិញមក ព្រោះស្ត្រីឈ្មោះ សំតង មិនមែនជាអ្នកលេងល្បែងទេ ។
ទោះជាមានការតវ៉ាពីអ្នកភូមិក៍ដោយកងរាជអាវុធបានបញ្ជូនអ្នកលេងលេងទាំង4នាក់នោះទៅកាន់ទីបញ្ជាការដ្ឋានប៉េអឹមនៅខេត្តកំពតទៅហើយ ។ គេបានគាត់សំគាល់ឃើញថា កន្លែងហែកសត្វខៀវក្រហមនេះ កាលពីខែមុននគរបាលខេត្តស្រុកចាប់ម្ដងរួចហើយក្រោយមកដោះលែងមកវិញទើបឥឡូវកងរាជអាវុធហត្ថចាប់ម្ដង ៕