រយៈពេល​តែ 3 ថ្ងៃ​សមត្ថកិច្ច​បង្ក្រាប 3​ករណី​ឃាត់ខ្លួន​មនុស្ស 5 នាក់​រួម​និង​វត្ថុតាង​ថ្នាំញៀន​៩​កញ្ចប់​ធំ​

ខេត្ត​កំពង់ឆ្នាំង ៖ រយៈពេល​ត្រឹមតែ 3 ថ្ងៃ​សមត្ថកិច្ច​នគ​បា​ម​ប្រឆាំ​គ្រឿងញៀន​ខេត្ត​កំពង់ឆ្នាំង​បង្ក្រាប ករណី​ជួញដូរ​និង​ចែកចាយ​ថ្នាំញៀន​3​ករណី​ឃាត់ខ្លួន​មនុស្ស 5 នាក់​រួម​និង​វត្ថុតាង​ថ្នាំញៀន ។​

​ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​លោក​វរសេនីយ៍ឯក ហ៊ុល​វាសនា បានឲ្យដឹង​ថា​ជនសង្ស័​យ​ក្នុងករណី​ជួញដូរ​និង​ចែកចាយ​នៅ​សារ​ញៀន​រួម​ទាំង​មនុស្ស​៥​នាក់​រួម​នឹង​វត្ថុតាង​ត្រូវបាន​ធ្វើ​ការឃាត់ខ្លួន​នៅ​ទីតាំង​៣​ផ្សេង​គ្នា​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង ។​

​នៅក្នុង​កិច្ចប្រតិបត្តិការ​ទាំង​បី​និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ 5 នាក់​រួម​និង​វត្ថុតាង​ខាងលើនេះ​សមត្ថកិច្ច​បាន​រាយការណ៍​ជូន​លោក​ស្នងការ​នគ​បាល​ខេត្ត​កំពង់ឆ្នាំង​លោក​ឧត្តមសេនីយ៍ទោ ខូវ​លី និង​មាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​លោក អ៉ិត​សុធា ដើម្បី​យក​មក​បង្ហាញ​មុខ​ជា​សា​ធារ​ណះ​ផងដែរ ។​

​ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ទួល​ខេត្តតាកែវ​ឆាន់​គ្រឿងញៀន​បានឲ្យដឹង​ថា​ករណី​ទី 1 វេលា​ម៉ោង 5​និង 30 នាទី​ថ្ងៃ​ទី 30 នៅ​ចំណុច​ភូមិ​កណ្ដាល​សង្កាត់​ផ្សារឆ្នាំង​ក្រុង​កំពង់ឆ្នាំង​បាន​ធ្វើ​ការឃាត់ខ្លួន​អ្នក​សង់​គំនិត​ជួញដូរ​យក​ការប្រើប្រាស់​គ្រឿងញៀន​ខុស​ច្បាប់​ចំនួន 2 នាក់ ១ ឈ្មោះ រឿង​មនោ ភេទ​ប្រុស​អាយុ 26 ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ។​
២ ឈ្មោះ ចាន់​ផល្លា ភេទ​ប្រុស​អាយុ 25 ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​អ្នក​ទាំង​ពីរ​រស់នៅ​ក្នុង​ភូមិ​សំរោង​សង្កាត់​ផ្សារឆ្នាំង​ក្រុង​និង​ខេត្ត​កំពង់ឆ្នាំង ។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ​នេះ​សមត្ថកិច្ច​ដក​ខូច​ទូរ​សព្ទ​ដៃ​មួយ​គ្រឿង​បា​ឡា​ស្មាច់​មួយ​គ្រឿង​ដាវ 1 ដើម​និង​ឧបករណ៍​បម្រើ​ដល់​ការជក់​មួយចំនួន ។​

​ករណី​ទី 2 នៅវេលា ម៉ោង 5 និង 10 នាទី​ថ្ងៃ​ទី 1 ធ្នូ 2020​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​ភូមិ​កំពង់​ត្រឡាច​ក្រោម​ឃុំ​លង្វែក​ស្រុក​កំពង់ត្រឡាច​ខេត្ត​កំពង់ឆ្នាំង​ឈ្មោះ​សាន​ចិត្ត ប្រុស​អាយុ 26 ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​រស់នៅ​ភូមិ​វត្ត​ពោ​ធ៍​ឃុំវាំង​ចាស់ស្រុក​ឧដ្ដុង្គ​ខេត្ត​កំពង់ស្ពឺ ។​

​នៅក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ​សមត្ថកិច្ច​បាន​ធ្វើ​ការដក​ហូត​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(ICE)១​កញ្ចប់​ទូរ​សព្ទ​ដៃ​មួយ​គ្រឿង​ម៉ូតូ​មួយ​គ្រឿង ។​

​ករណី​ទី 3 នៅវេលា​ម៉ោង 2 និង 25 នាទី​ថ្ងៃ​ទី 2 ធ្នូ 2020 នៅ​ចំណុច​ភូមិ​ប្រាក់​កណ្តាល​ឃុំ​វិហារ​ហ្លួង​ស្រុក​ពញាឮ​ខេត្តកណ្ដាល​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​ជនសង្ស័យ 2 នាក់​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ ។​
១​ឈ្មោះ​ស្រេង​វិធី​ជាតិ​ប្រុស​អាយុ 37 ឆ្នាំ​មាន​មុខរបរ​មិន​ពិតប្រាកដ​រស់នៅ​ភូមិ​កណ្តាល​ឃុំ​វិហារ​ហ្លួង​ស្រុក​ពញាឮ​ខេត្ត​កណ្ដាល​ជា​អ្នក​ជួញដូរ​ថ្នាំញៀន​។​
​ទី​២​ឈ្មោះ វន​វិសាល ភេទ​ប្រុស​អាយុ 25 ឆ្នាំ​នាង​មុខរបរ​មិន​ពិតប្រាកដ​រស់នៅ​ភូមិ​តា​ជាល ឃុំ​វាំង​ចាស់​ស្រុក​ឧដុង្គ​ខេត្ត​កំពង់ស្ពឺ​។​
​ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើនេះ​សមត្ថកិច្ច​ដកហូត​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(ICE)​ចំនួន 8 កញ្ចប់​ធំ​ឧបករណ៍​បម្រើ​ដល់​ឆ្នាំ​យើង​មួយចំនួន​ផង​ដែរ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង 5 នាក់​រួម​និង​វត្ថុតាង​ថ្នាំញៀន​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ចាត់ការ​តាម​នីតិវិធី​ផងដែរ