
លោកជំទាវ មិថុនា ភូថង បាននាំអំណោយ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាទៅផ្ដល់ជូន គ្រួសារយោធាដែលកំពុង សំរាកព្យាបាលជំងឺ ចាស់ជរា និងកុមារកំព្រាក្នុងមណ្ឌល !
(កោះកុង)÷ លោកជំទាវមិថុនា ភូថង អភិបាល នៃគណៈអភិ បាលខេត្តកោះកុង និងជាប្រធាន គណ:កម្មាធិការរណសិរ្យ សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកោះ កុង នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២០ នេះ បានដឹកនាំសមា ជិក សមាជិកា អញ្ជើញចុះសួរ សុខទុក្ខនិងផ្ដល់នូវអំណោយ មួយចំនួន ជូនដល់ គ្រួសារយុទ្ធជនដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យយោ ធាខេត្ត ។ និងបន្តដំណើរសួរ សុខទុក្ខ និងនាំយកអំណោយទៅផ្ដល់ជូនចាស់ជរា និងកុមារកំព្រា សរុបចំនួន២៧នាក់ នៅក្នុងមណ្ឌលកុមារកំព្រាខេត្តកោះកុង ។
មានមតិសំណេះសំណាលនាឱកាសនោះ លោកជំទាវមិថុនាភូថង បានរំលឹកដល់ថ្ងៃ ២ ធ្នូ ដែលជាថ្ងៃកំណើត នៃការបង្កើត ចលនា រំដោះជាតិ ពីរបបប្រល័យពូជសាសន៍ ពលពត គម្រប់ខួប ៤២ ឆ្នាំ គឺ ២ ធ្នូ ១៩៧៨ និង ២ធ្នូ ២០២០ ។
លោកជំទាវមិថុនា ភូថង បានរំលឹកថា ទម្រាំមានដូចពេលបច្ចុប្បន្ននេះ កម្ពុជាបានធ្វើដំ ណើរ ឆ្លងកាត់ឧបសគ្គ នឹងការលំបាកអស់រាប់ម៉ឺនសែនជំពូក ដើម្បីរួមគ្នាការពារសន្តិភាព នៅ ក្នុងប្រទេសកម្ពុជា ដើម្បីប្រទេស មានការអភិវឌ្ឍ លើគ្រប់វិស័យបន្ថែមទៀត ។ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២០ នេះ ជាខួបលើកទី ៤២ នៃទិវាកំណើត(រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា) ដែលបានបង្កើតឡើង នៅថ្ងៃទី ២ ធ្នូ ឆ្នាំ ១៩៧៨ នៅក្នុងតំបន់រំដោះជាតិ។
លោកជំទាវ មិថុនា ភូថង បានបន្តទៀតថា រណសិរ្ស ២ ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះ អាយុ ជីវិតប្រជាជនទូទាំងប្រទេសតែ ប៉ុណ្ណោះទេ ។ ប៉ុន្តែបានស្ដារនិងកសាង រួមជាមួយនឹងការអភិ វឌ្ឍន៍មាតុភូមិកម្ពុជា នឹងមានការកែប្រែមុខមាត់ថ្មី ជាបន្តបន្ទាប់ រហូតទទួលបាន សុខសន្តិភាព ឯកភាពជាតិ រហូតដល់ពេលបច្ចុប្បន្ននេះ ។
លោកជំទាវបានគូសបញ្ជាក់ថា មាន ២ ធ្នូ ឆ្នាំ ១៩៧៨ ទើបមានថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ទើបយើងមានថ្ងៃនេះដូចគ្នាដែរ ។ ហើយទម្រាំយើងមានថ្ងៃនេះ យើងបានធ្វើដំណើរវែងឆ្ងាយ ឆ្លងកាត់ឧបសគ្គនិងការលំបាក ជាច្រើនម៉ឺនជំពូក ហើយឥស្សរជនអតីតយុទ្ធជនស្នេហាជាតិ ក៏បានបូជាពលីអាយុជីវិត បូជាសាច់ស្រស់ឈាមស្រស់ គឺដើម្បី ក្នុងបុព្វហេតុ ការពារមាតុភូមិ ដោយមិនខ្លាចនឿយហត់ នឹងស្ដាយស្រណោះ អាយុជីវិតឡើយ ។
ដូចនេះយើងទាំងអស់គ្នា រួមគ្នា ការពារថែរក្សាសន្តិភាពដែលយើងទទួលបាន ដោយការលំបាកនេះ ឲ្យបានគង់វង្សយូរអង្វែង ដើម្បីប្រទេសយើង ទទួលបានការអភិវឌ្ឍន៍ ឈានចូលរកភាពរុងរឿង ។
ជាមួយគ្នានេះដែរ លោកជំទាវបានជំរុញ ឱ្យក្មួយៗខិតខំរៀន សូត្រ ធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ដើម្បីជាធនធាន ក្នុងការចូលរួម អភិវឌ្ឍប្រទេសជាតិរបស់យើងឲ្យកាន់តែរីកចម្រើននាថ្ងៃអនាគត ។
គួរបញ្ជាក់ថា ក្នុងឱកាសនោះ លោកជំទាវបានចែកជូននូវអំណោយ ថវិកា និងចំណីអាហារដល់កុមាកំព្រា និងចាស់ជរា ចំនួន២៧នាក់ ក្នុងមនោសញ្ចេតនាជ្រាវជ្រៅ និងក្តីអាណិតអាសូរបំផុត ។
ចំណែកយុទ្ធជនដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធាខេត្ត ចំនួន០៦នាក់ ក្នុងម្នាក់ៗទទួលបាននូវឃិដ០១កញ្ចប់ និងថវិកា ១០០,០០០ រៀល គ្រូពេទ្យចំនួន១២នាក់ ក្នុងម្នាក់ៗទទួលបាន ១០០,០០០រៀលផងដែរ ៕