​ឆាបឆេះ​រថយន្ត​មួយ​គ្រឿង​នៅលើ​ផ្លូវជាតិ​លេខ 5​ផ្អើល​ប្រជាពលរដ្ឋ ទាំង​ព្រឹក ក្នុង​ក្រុង​កំពង់ឆ្នាំង

​ខេត្ត​កំពង់ឆ្នាំង ៖ រថយន្ត​មួយ​គ្រឿង​បាន​ឆាបឆេះ​ទាំង​ព្រឹក បណ្ដាលអោយមាន​
​ការភ្ញាក់ផ្អើល​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ 5 ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ 87 . 88 ស្ថិតនៅក្នុង​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង 9 និង 15 នាទី​ព្រឹក​ថ្ងៃទី 3 ខែ​ធ្នូ ឆ្នាំ 2020 ។ តាម​ការបញ្ជាក់​របស់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បានឲ្យដឹង​ថា​ម្ចាស់​រថយន្ត​ខាងលើ​មានឈ្មោះ ស៊ីន សា​លីន​អាយុ 31 ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​7 សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង ។

​ប្រភព​ដដែល​បានឲ្យដឹង​ថា​មុនពេល​កើតហេតុ​ម្ចាស់​រថយន្ត​ខាងលើ​បាន​បើករថយន្ត toyota Matrx ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BJ.68.49 ក្នុង​ដំណើរ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ដំណើរ​ពី​ខេត្ត​កំពង់ឆ្នាំង​ទៅ​រាជធានី​ភ្នំពេញ ។ លុះ​មកដល់​ចំណុចកើតហេតុ  ​ក៏​ស្រាប់តែ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ចេញពី​ក្នុង​ម៉ាស៊ីន យ៉ាង​សន្ធោរ ស​ន្ធៅ ធ្វើអោយ​ម្ចាស់​រថយន្ត ភ័យ​ស្លន់ស្លោ ហើយ​អែប​រថយន្ត​មក​ខាងស្ដាំ​ដៃ​រួច​បើកទ្វារ​ចេញ​មក​ក្រៅ ។ ភ្លាមៗ​នោះ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជួយ​អន្តរាគមន៍​ដោយ​ដង​ទឹក​ពន្លត់ ហើយ​បន្ទាប់​មក​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​3​គ្រឿង របស់​ស្នងការ​នគរបាល​ខេត្ត បាន​ចេញមក​ជួយ​បាញ់​ពន្លត់​ប្រើ​រយៈពេល ប្រមាណ​ជាង 10 នាទី ទើប​គ្រប់គ្រង​សភាពការណ៍​បាន រថយន្ត​ខាងលើ​បាន​ឆេះ​ខ្ទេច​ផ្នែក​ខាង​មុខ​អស់​នៅសល់​ផ្នែក​ខាងក្រោយ ។

​តាម​ប្រភព​ដដែល​បាន​បញ្ជាក់ទៀតថា រថយន្ត​ខាងលើ​គឺ​ឆេះ​បណ្ដាល​មក​ពី​លិច​ប្រេង​សាំ​ឆ្លង​ចរន្ត​ភ្លើង​ក្នុង​ម៉ាស៊ីន​។

​ក្រោយពេល​កើតហេតុ​រួច​ម្ចាស់ រថយន្ត ក៏​បាន​អូស​រថយន្ត​ទៅ​យានដ្ឋាន​ដើម្បី​ជួសជុល​ដោយ​ខ្លួនឯង​ផងដែរ​៕