គ្រោះថ្នាក់​ចរាចរណ៍​គួ​អោយរ​ន្ធ​ត់​រវាង​រថយន្ត​និង​ម៉ូតូ​ទាក់រឺ​ម៉ក បណ្តាលឲ្យ​មនុស្ស ២​នាក់​ស្លាប់​និង​របួសធ្ងន់​ម្នាក់​នៅ​និង​កន្លែង​

សៀមរាប ៖ សមត្ថកិច្ច​បាន​អោយដឹង​ថា​រថយន្ត​ម៉ាក​តូ​យូ​តា​ហៃ​យ៉ាស (TOYOTA HIACE)​បាន​បោះពួយ​យ៉ាង​លឿន​ទៅ​បុក​ម៉ូតូ​ទាក់រ​ម៉ក បណ្តាល​ឲ្យ មនុស្ស​ស្លាប់​២​នាក់​នៅនឹងកន្លែង និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរ​ថា​ចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១៣​និង​៥០​នាទី ថ្ងៃទី​២៥​ខែ​មិថុនា​ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​គោគ​ត្រាច ឃុំ​បាគង ស្រុក​ប្រាសាទបាគង លើ​កំណាត់​ផ្លូវជាតិ​លេខ​៦៧(​ហាយវេ​)​រវាង​រថយន្ត​នឹង​ម៉ូតូ​ទាក់​រ៉ឺម៉ក​.​បញ្ច្រាស់ទិស​គ្នា​។​

​លោក​វរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាល​ស្រុក​ប្រាសាទបាគង បានឲ្យដឹងថា រថយន្ត​ម៉ាក ហាយ​យ៉ាស់​(TOYOTA HIACE) ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​.​សៀមរាប​2B.06.65.(​អ្នកបើកបរ​រត់​បាត់​)​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​ជាមួយនឹង​ម៉ូតូ​ទាក់រ​ម៉ក ម៉ាក សង់​កូរ៉េ​ហើម C100.​ពណ៌​ក្រហម (​គ្មាន​ផ្លាកលេខ​)​បើកបរ​ដោយ​ឈ្មោះ​សួន សុធា​រិទ្ឋិ ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​ខេត្ត​សៀមរាប (​ស្លាប់​)​។​បើកបរ​ពី​ជើង​ទៅ​ត្បូង​និង​អ្នកជិះ​ពីក្រោយ​ចំនួន​៣​នាក់​១/​ឈ្មោះ​ញិត តាត ភេទ​ប្រុស​អាយុ​៤១ ឆ្នាំ​រស់នៅ​ភូមិ​ក្រពើ ឃុំ​បល្លង្ក័ ស្រុក​ប្រាសាទបាគង​(​ស្លាប់​)២/​ឈ្មោះ​វៀន វេ​ត ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ក្រពើ ឃុំ​បល្ល័ង្គ ស្រុក​ប្រាសាទបាគង​(​របួសធ្ងន់​)​។​៣/​ឈ្មោះ​ជួន បៀ​ន ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ក្រពើ ឃុំ​បល្ល័ង្គ ស្រុក​ប្រាសាទ​បាគ​(​របួសធ្ងន់​) ។ សាកសព​ត្រូវបាន​ប្រគល់ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីយ៍​។​

​ចំណែក​អ្នករបួស​ត្រូវបាន​សមត្ថកិច្ច​បញ្ចូន​ទៅ​មន្ទីរពេទ្យ រថយន្ត​និង​ម៉ូតូ រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​រងចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។​មូលហេតុ​ដោយសារ​អ្នកបើកបរ​ម៉ូតូ​បើកបរ​គ្មាន​ការប្រុងប្រយ័ត្ន​៕