​អាវុធហត្ថ​ឆ្មក់​បង្ក្រាប​ទីតាំង​ជល់​មាន់​មួយកន្លែង នៅ​ក្រុង​សៀមរាប​

​សៀមរាប ៖ កលាំង​អាវុធហត្ថ​ខេត្តសៀមរាប បានឲ្យដឹងថា ការចុះ​បង្ក្រាប​ទីតាំង​ជល់​មាន់​មួយ​កន្លែង​ដោយ​បាន​ឃាត់​ម៉ូតូ​បាន​ជិត​៥០​គ្រឿង​និង​អ្នកលេង​ល្បែង​បាន​ជិត​២០​នាក់​និង​វត្ថុតាង​មួយ​ចំនួន​ទៀត​។​

​ប្រតិបត្តិការ​បង្ក្រាប​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៥​ខែ​មិថុនា​ឆ្នាំ​២០២០​នៅ​ភូមិ​ខ្វៀន សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ក្នុងករណី​នេះ​ដែរ មន្ត្រី​អាវុអហត្ថ​ខេត្ត​សៀមរា​ប បានបញ្ជាក់​ថា មាន់​គក ដែល​ជា​វត្ថុតាង​និង​អ្នកលេង​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​សៀមរាប នាំយក​ទៅ​ទីបញ្ជាការដ្ឋាន​ខេត្តសៀមរាប ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។ ចំណែក​ម្ចាស់​ទីតាំង​បាន​រត់គេចខ្លួន​បាត់ ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដើម្បី​ចាត់ការ​តាមច្បាប់​៕