បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​បាន​ទ​ទូល​អំណោយ​ពី​ប្រធាន​ក្រុមប្រឹក្សាភិបាល​ ​សមាគម​មូលនិធិ​សម្តេច​តេជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធន់​តូច​និង​មធ្យម​នៅ​ ​កម្ពុជា​

នៅ​បញ្ជាការដ្ឋាន​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​កងទ័ពជើងគោក មាន​រៀបចំ​ពិធី​ប្រគល់ និង​ទទួល​អំណោយ​ពី​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មូលនិធិ​សម្តេច​តេជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា ជូន​ដល់​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ។​

​អំណោយ​ទាំងនោះ​រួមមាន​៖ ទឹកត្រី​ចំនួន ៦០០០​ដប ទឹកស៊ីអ៊ីវ​ចំនួន ៦០០០​ដប ទឹក​សម្លាប់​មេរោគ​ចំនួន ១០០០​ដប និង​ថវិកា​ចំនួន ២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ក្នុងនាម​កងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេ​មរ ភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងអំណរគុណ​ចំពោះ​សមាគម​មូលនិធិ​សម្តេច​តេជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។

​ឯកឧត្តម មេបញ្ជាការ​កងទ័ពជើងគោក​បាន​បន្ត​ទៀត ថា​៖ អំណោយ​ដ៏​ថ្លៃថ្លា​នេះ​ជា​ទឹកចិត្ត​ដ៏​សប្បុរស និង​ជា​ការ ចែករំលែក​ដ៏​មាន​សារសំខាន់ ដើម្បី​ចូលរួម​គាំទ្រ​ដល់​កងទ័ព​ក្នុង​ការដោះស្រាយ​សេចក្តីត្រូវកា​រ​ផ្សេងៗ​របស់​អង្គភាព​៕