
ចែមុំឈ្មួញដ៍ល្បីល្បាញខាងដឹកជញ្ជូនឈើនៅក្នុងខេត្តសៀមរាបអាជ្ញាធរនិងមន្ត្រីជំនាញមិនហ៊ានបង្ក្រាបខណ្ឌ
សៀមរាម ៖ ប្រភពពីប្រជាពលរដ្ឋនៅខេត្តសៀមរាប បានឲ្យថាលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត សៀមរាបបានឲ្យដឹងថាបច្ចុប្បន្នលោក ម៉ុង ប៊ុនលីម នៅតែឃុបឃិតឲ្យឈ្មួញមួយចំនួនដឹកជញ្ជូនឈើចូលក្រុងសៀមរាបនិងដឹកជញ្ជូនឈើឆ្លងកាត់ខេត្តសៀមរាប យ៉ាងពេញបន្ទុក។
ក្នុងនោះឈ្មួញឈ្មោះ ចែមុំ ដែលអាងមានខ្នងបង្អែករឹងមាំនៅតែបន្តសកម្មភាពដឹកជញ្ជួនឈើពីស្រុកអង្គរជុំ ឆ្លងកាត់ស្រុកបន្ទាយស្រី ចូលមកក្រុងសៀមរាប យ៉ាងរលូនព្រោះការបង្ក្រាបរបស់សមត្ថកិច្ចបានត្រឹមធ្វើឲ្យល្អមើលប៉ុណ្ណោះ។
ទន្ទឹមនឹងនេះឈ្មួញឈ្មោះ ចែមុំ តែងយកឈ្មោះលោក ម៉ុង ប៊ុនលីម មេរដ្ឋបាលព្រៃឈើខេត្តសៀមរាប និងយកឈ្មោះលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ទៅប្រើដើម្បីការពារអាជីវកម្មរបស់ខ្លួនយ៉ាងក្រអឺតក្រទម។
ថ្មីៗនេះគឺកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ រថយន្តធំៗ២គ្រឿងដឹកឈើអុសប្រភេទកូនឈើស្រស់ត្រូវបានសមត្ថកិច្ចចាត់វិធានការបង្ក្រាបហើយបញ្ជូនទៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រីស្នំ ដើម្បីចាត់ការតាមនីតិវិធី។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថារថយន្តធុនធំដឹកឈើទាំង២គ្រឿងនោះជារបស់ឈ្មួញឈ្មោះ ចែមុំ ដែលជាឈ្មួញឈរជើងរឹងមាំនៅក្នុងខេត្តសៀមរាប ជាយូរឆ្នាំមកហើយមិនដែលមានសមត្ថកិច្ចណាហ៊ានប៉ះពាល់នោះទេ។
ទើបតែកាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ទំនងជាឈ្មួញឈ្មោះ ចែមុំ ចង់គេចវេះមិនបង់លុយតាមការកំណត់របស់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ក៏ត្រូវប្រឈមនឹងការបង្ក្រាបយកស្នាដៃបង្ហាញថ្នាក់លើតែម្តង។
ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ចែមុំ បានឲ្យដឹងថាឈ្មួញម្នាក់នេះតែងធ្វើស កម្មភាពដឹកជញ្ជូនឈើពីភូមិរាជជន្ទល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ឆ្លងកាត់ស្រុកបន្ទាយស្រី ចូលទៅក្រុងសៀមរាប យ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីឡើយ។
ប្រភពបានឲ្យដឹងទៀតថា ករណីសមត្ថកិច្ចបង្ក្រាបរថយន្តដឹកឈើរបស់ឈ្មួញឈ្មោះ ចែមុំ កាលពីពេលថ្មីៗកន្លងទៅនេះបានត្រឹមតែធ្វើឲ្យល្អមើលព្រោះអីសមត្ថកិច្ចគ្រាន់តែសម្រួលឲ្យឈ្មួញរូបនេះធ្វើកិច្ចសន្យារមិនដឹកឈើបន្តទៀត ហើយឈ្មួញឈ្មោះ ចែមុំ គេចផុតពីសំណាញ់ច្បាប់ដដែល។
ប្រការនេះហើយទើបមជ្ឈដ្ឋាននានាគ្មានជំនឿលើសមត្ថកិច្ចខេត្ត សៀមរាប ក្នុងការបង្ក្រាបបទល្មើសព្រៃឈើព្រោះអីឈ្មួញឈ្មោះ ចែមុំ និងឈ្មួញច្រើននាក់ទៀតនៅតែអាចប្រព្រឹត្តប ទល្មើសយ៉ាងអនាធិបតេយ្យ។
\ចំណែកលោក ម៉ុង ប៊ុនលីម មេរដ្ឋបាលព្រៃឈើខេត្តសៀមរាបនិងលោក ទា គឹមសុទ្ធ ប្រធានមន្ទីកសិកម្មខេត្តសៀមរាប នាំគ្នាសម្ងំទទួលផលប្រយោជន៍យ៉ាងសុខស្រួលពីបទល្មើសព្រៃឈើដែលបន្តកើតឡើងយ៉ាងរាលដាលហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ៕