ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់​ក្នុង​ភោជនីយដ្ឋាន «​ហេង ហេង​» នៅ​ក្រុង​តាខ្មៅ គេ​ស្គាល់​ជា​តៃកុង​ឡាន​ថ្នាក់ដឹកនាំ​

កណ្តាល ​៖​ កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០ មាន​ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ក្នុង ភោជនីយដ្ឋាន «​ហេង ហេង​» ក្រោយប្តី​ប្រពន្ធ​មួយគូ បាន​ផ្ទុះ​ជម្លោះ​នឹង​គ្នា ។​

​ភោជនីយដ្ឋាន «​ហេង ហេង​» មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​២១A សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។​

​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​បានអោយដឹងថា ករណី​ផ្ទុះអាវុធ​នេះ ផ្តើមឡើង​ដោយ​ជម្លោះ​រវាង​ប្តី​ប្រពន្ធ ធ្វើអោយ​ជនសង្ស័យ​ឈាន​ដល់​ការផ្ទុះអាវុធ​នេះ​ឡើង តែម្តង ។​

​ជាមួយគ្នានេះ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ និង បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ដើម្បី​បន្ត​នីតិវិធី ។ ចំណែក ភោជនីយដ្ឋាន «​ហេង ហេង​» ត្រូវបាន​សមត្ថកិច្ច​ស​ម្រេច​បិទ​ជា​បណ្តោះអាសន្ន ។​

​ពាក់ព័ន្ធ​បញ្ហា​នេះ លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ពុំ​ទាន់​សុំ​ការ​បញ្ជាក់បន្ថែម​បានទេ ដោយសារ​លោក​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ ។​

​តាម​ប្រភព​ព័ត៌មាន​គួរអោយ​ទុកចិត្ត​មួយ អះអាង​ប្រាប់ ថា ជនបង្ក គឺ មានឈ្មោះ វី​រះ ជា​តៃកុង​ឡាន​ថ្នាក់ដឹកនាំ​មួយរូប ដែល​ពេល​នេះ កំពុង​មាន​ការ​អ្នក​រត់ការ ដើម្បី​បញ្ចប់រឿង ។​