​នៅក្នុង​ឱកាស​នៃ ពិធី​ឆ្លង​ឆ្នាំ​សកល ២០២០- ២០២១ ភ្ញៀវទេសចរ​មក ខេត្ត​កែប​មាន​ការថយចុះ​

កែប ៖ នៅ​រសៀល​ថ្ងៃ​ទី​០១ ខែ មករា ឆ្នាំ​២០២១ លោក សោម ចិន្តា ប្រធាន មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ភ្ញៀវទេសចរ មក​លេង​កំសាន្ត នៅ​ខេត្ត កែប ក្នុងឱកាស​នៃ​ពិធី ឆ្លង​ឆ្នាំ​សកល​ឆ្នាំ ២០២១​នេះ គឺ​មិន​មាន​ការថយចុះ ដោយសារ​ជំងឺ covid 19 លោក​បាន​បន្តទៀតថា តាំងពី​មាន​ជំងឺ​កូវី​ដ​19 កើតមក ភ្ញៀវទេសចរ​ដែល​មក​លេង​នៅ​ខេត្ត​កែប គឺ​មាន​ការថយចុះ​ជា​បន្តបន្ទាប់ ស ម្រាប់​ឆ្នាំ ចុងឆ្នាំ​2020 ដោយឡែក​ដើមឆ្នាំ 2021 នេះ លោ ក​ឃើញ​មាន ភ្ញៀវ​ទេសចរណ៍ មកលេង​ឆ្លង​ឆ្នាំ នៅ​ខេត្ត​កែ ប​យើង​ថ្ងៃនេះ ក៏​មាន​ការថយចុះ​ដែរ បើ​តាម​ការ​ប្រៀប ធៀប​។​

​ភ្ញៀវទេសចរ​មកលេង​ខេត្ត​កែប​នេះដែរ លោក​បញ្ជាក់​បន្ថែមថា មន្ទីរ​បាន​ចុះ​ផ្សព្វផ្សាយ​ខិតប័ណ្ណ ទៅ​ដល់​បងប្អូន អា​ជីវ ករ​លក់ដូរ នៅតាម​អាហា​រដ្ឋា​ន​ភោជនីយដ្ឋាន សណ្ឋាគារ​ផ្ទះសំណាក់ កុំឲ្យ​មាន​ការ​ឡើងថ្លៃ តាម​ការណែនាំ របស់ អាជ្ញាធរខេត្ត ក៏ដូចជា​ក្រសួង​ទេសចរណ៍​។​

​ដោយឡែក អាជ្ញាធរខេត្ត ក៏​បាន​បញ្ជាក់ថា សម្រាប់ ក្នុងឱកាស នៃ​ពិធី​ឆ្លង​ឆ្នាំ​សកល ២០២០-២០២១ នេះ​គឺ​អា ជ្ញាធរ មិន​មាន​ការរៀបចំ ការប្រគំ​តន្ត្រី​ការ តាំងពិព័រណ៍​និង​កម្មវិធី​កម្សាន្ត សប្បាយ​ផ្សេងៗ ជូន​ដល់​បងប្អូន​ប្រជា​ពល រដ្ឋ ភ្ញៀវទេសចរ​ទាំង​ជាតិ និង អន្តរជាតិ​នោះ​ទេ ដោយ​អនុ វត្ត តាម​ការណែនាំ របស់​ក្រសួង​សុខាភិបាល ក្នុងកា​រការ ពារ​ទប់ស្កាត់ ជំងឺ​កូវី​ដ​-១៩ ហើយ​បងប្អូន ដែល​បាន​អញ្ជើ ញ​មកលេង នា​ឱកាស​នេះ សូម​មាន​ការ ប្រុងប្រយ័ត្ន ចូល រួម​អនុវត្ត តាម​ការណែនាំ របស់ ក្រសួង​សុខាភិបាល ត្រូវ​រក្សា គម្លាត​សុវត្ថិភាព លាងដៃ​ជាមួយ នឹង​អា​កុលជែល និង ទឹក​សម្លាប់ មេរោគ​ផ្សេងៗ ដើម្បី​ចូលរួម​ការពារ​ជំងឺ​កូវី​ដ​-១៩ ទាំងអស់គ្នា​៕
​លោក អ៊ួ​ង វ៉ឹ​ង​