ស្ត្រី​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធម៌​សង្ស័យ​ជា​អំពើ​ឃាតកម្ម​នៅ​ស្រុក​ភ្នំស្រួច​

កំពង់ស្ពឺ ៖ ស្ត្រី​ម្នាក់​ស៊ីឈ្នូល​ចាំ​ចម្ការ​ស្វាយ​ឲ្យគេបាន​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាងអា​ណោ​ច​អាធម៌​សង្ស័យ​ជា​អំពើ​ឃាតកម្ម​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​អូ​ចោត​ស្ថិតក្នុង​ភូមិ​ដូង ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​១​ខែ​មករា​ឆ្នាំ​២០២១​។​

​តាម​សម្តី​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​បានឲ្យដឹង​ថា​សព​ស្ត្រីរ​ង​គ្រោះ​ឈ្មោះ​ជឹម ផា អាយុ​៥៥​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ព្រៃទទឹង​ឃុំ​ក្រាំង​ដី​វ៉ា​យ​ស្រុក​ភ្នំស្រួច​
​បច្ចុប្បន្ន​ជា​អ្នក​ចាំចំការ​ស្វាយ​ជាមួយ​ប្តី​ឈ្មោះ​ពុធ ផាន អាយុ​៦៨​ឆ្នាំ អោយឈ្មោះ​ឡេង ចាន់​ថា​នី​(​រស់នៅ​ភ្នំពេញ​) ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​ប្រភព​ដដែល​បាន​បន្តថា​មុនពេល​កើតហេតុ​បុរស​ជា​ប្តី​បាន​ចេញពី​ចំការ​ទៅ​ធ្វើ​ទ្វាររបង​ផ្ទះ​អោយ​កូន នៅ​ភូមិ​ព្រៃទទឹង ឃុំ​ក្រាំង​ដឺ​វ៉ា​យ ស្រុក​ភ្នំស្រួច លុះដល់​វេលា​ម៉ោងជាង​៥​ល្ងាច បាន​វិល​មក​ចំការ​វិញ តែ​មិនឃើញ​ប្រពន្ធ​នៅ​រោង ក៏​ត្រឡប់​មក​រក​នៅ​ផ្ទះ​បងប្អូន​ក្នុង​ភូមិ​ក៌​មិន​ឃើញ​ទូរ​សព្ទ័​ចូល​ជាច្រើន​ដង​គ្មាន​អ្នកទទួល​។​បន្ទាប់​មក​គាត់​ក៏​ត្រឡប់​មក​រក​ប្រពន្ធ​នៅ​ចំ​ការ​វិញ ស្រាប់តែ​ប្រទះឃើញ​សព​ប្រពន្ធ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​ខាងជើង​រោង​ចាំចំការ​ចម្ងាយ​២០​ម៉ែត្រ​រួច​គាត់​ក៍​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​អោយ​ចុះមក​ពិនិត្យ ។​

​កម្លាំង​ជំនាញ​ធ្វើ​កោសល្យវិច្ឆ័យ​រួច​បាន​ដាក់​ការសង្ស័​យថាជា​អំពើ​ឃាតកម្ម​ដោយ​ជនសង្ស័យ​យក​វត្ថុ​រឹង​វាយ​ក្បាល​និង​អាករ​។ ក្រោយពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​យក​ទូរស័ព្ទ​ពី​ជនរងគ្រោះ​ចំនួន​១​គ្រឿង​ម៉ាក​ViVo រត់គេចខ្លួន​បាត់​។​បន្សល់​ទុក​កូន​កាំបិត​ចិតបន្លែ​មុខ​ពីរ​១ កាបូប​ស្ពាយ​១ មាន​ប្រាក់​រៀល​ចំនួន​៣៦០០០​រៀល និង​ខ្សែក​មាស​មួយ​ខ្សែ​។​

​បច្ចុប្បន្ន បុរស​ជា​ប្តី​ត្រូវបាន​នគរបាល​នៃ​ស្នងការ​ខេត្ត​យកទៅ​សាកសួរ ចំណែក​សព​បាន​ប្រគល់​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕