ករណី​គ្រោះថ្នាក់​កម្មករ​ធ្លាក់​ពី​លើ​រថយន្ត​

កំពត ៖ ថ្ងៃទី​២ ខែ​មករា​ឆ្នាំ​២០២១ -​វេលា​ម៉ោង ១៧,១០​នាទី លើ​ផ្លូវជាតិ​លេខ​33 ស្ថិតនៅ​ភូមិ កណ្តាល​ទូល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​, អ្នកបើករថយន្ត ម៉ាក​ហិន​ដាយ​ទម្ងន់​ផ្ទុក ២,៥០​តោន ពណ៌​ស ពាក់​ផ្លាកលេខ កំពង់ស្ពឺ​3A-1523 បើកបរ​ដោយ​ឈ្មោះ អ៊ូច ប្រុស ភេទ ប្រុស អាយុ ៣៥​ឆ្នាំ នៅ​ត្រពាំង​កំភ្លាញ ឃុំ អង្គ​ភ្នំ​តូច ស្រុក​អង្គរជ័យ ខេត្ត​កំពត ទិសដៅ​រថយន្ត​ពី​លិច​ទៅ​កើត មាន​ដឹក​អីវ៉ា់ន់​អេតចាយ​និង​កម្មករ​ម្នាក់ ឈ្មោះ ណូ អេ ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ររៀស ឃុំ ពងទឹក ស្រុក​ដំណាក់​ចង្អើរ បាន​ជិះ​លើ​កំពូល​រថយន្ត បាន​ធ្លាក់​ពី​លើ​រថយន្ត​ដោយ់​ខ្លួនឯង បណ្តាលអោយ​រងរបួស​ធ្ងន់ ៕