បងថ្លៃ​ស្រវឹងស្រា រួចមករ​ករឿង​និង​ចាក់​ប្អូនថ្លៃ​៤​ដែកឆាប​របួសធ្ងន់ ហើយ​គេចខ្លួន​បាត់​

ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បងថ្លៃ​ចាក់​៤​ដែកឆាប​បណ្ដាលឲ្យ​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​គ្រួសារ​ទាក់ទង​រថយន្ត សង្គ្រោះ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​បងថ្លៃ​ជា​ជន​បង្ក​បាន​គេចខ្លួន​បាត់ ។

​ករណី​ខាងលើ​នេះ​បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២១ នៅ​ផ្ទះ​ជនរងគ្រោះ​ក្នុង​ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​បុរស​ជា​ជនដៃដល់​ហើយ​ត្រូវ​ជា​បងថ្លៃ​ជនរងគ្រោះ​បាន​ផឹកស៊ី​ស្រវឹង ហើយ​ពេល​មកដល់​ផ្ទះ​ក៏រ​ករឿង​ប្អូនថ្លៃ ពេល​នោះ​ប្អូនថ្លៃ​មិន​តបត​ទេ​ដោយសារតែ​ឃើញ​បង​ស្រវឹង​ទៅហើយ​។

​ប្រភព​ដដែល​បាន​បន្តថា បន្ទាប់មក​ជនរងគ្រោះ​កំពុង​អង្គុយលេង​នៅមុខ​ផ្ទះ​ស្រាប់តែ​ជនដៃដល់​បាន​យក​ដែកឆាប​មកចាក់​ជនរ​ង​គ្រោះ​ចំនួន​៤​ដែកឆាប​បណ្តាលឲ្យ​រងរបួស​ធ្ងន់ ក្រោយមក​ជន​ដៃដល់​បាន​គេចខ្លួន​បាត់​។

​ក្រោយមក ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​កងពល​តូច​៧១១ ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ​។ ចំណែក​ជនដៃដល់​បង្ក​របួសស្នាម​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាមច្បាប់ ៕