​មេ​សន្តិសុខ​ក្រុមហ៊ុន អិន​អ ស៊ី​ឃ្យូ​រឹ​ធី ឈ្លោះ​ជាមួយ​ថៅកែ​Pub idol house ផ្អើល​ពេញ​ផ្លូវ​៣៦០​ខណ្ឌ​បឹង​កេងកង​

ភ្នំពេញ ៖ បុរស​ម្នាក់​តាំងខ្លួន​ជា​មេ​សន្ដិសុខ​របស់​ក្រុម ហ៊ុន អិន​អ ស៊ី​ឃ្យូ​រឹ​ធី បាន​មក​តវ៉ា​ជា​មួយ​ថៅកែ Pub idol house ជំនួស​កូនចៅ​របស់​ខ្លួន​ដែល​ថៅកែ​មិន​បាន​បើក​លុយ​ឲ្យ ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​និង​សមត្ថ​កិច្ច មូលដ្ឋាន ព្រម​ទាំង​អ្នកសារព័ត៌មាន កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ ២០២១ នៅតាម​បណ្ដោយ​ផ្លូវ​៣៦០ ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

​បើតាម​សម្ដី​បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​មេ​សន្ដិសុខ នៃ​ក្រុមហ៊ុន អិន​អ ស៊ី​ឃ្យូ​រឹ​ធី បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យដឹងថា បុគ្គលិក​(​កូនចៅ​)​របស់​លោក​បាន​មក​យាម Pub idol house នៃ​ខែ​ចុង​ក្រោយ​រយៈពេល​ជាង​១០​ថ្ងៃ ហើ​យក៏​ឈប់ ដោយ​ខាង​ថៅកែ Pub idol house ត្រូវ​បង់ថ្លៃ​ឈ្នួល​ចំនួន​១៧០$ រួច​សន្យា​ថា​ប្រគល់​លុយ​ឲ្យនៅ​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២០ តែ​ខាង​ថៅកែ Pub ខាងលើ​ចេះតែ​ពន្យា​ពេល រហូតមកដល់​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ ២០២១​ក៏​កើត​មាន​ជំលោះ​តែម្ដង ។

​ចំពោះ​ភាគី​ថៅកែ Pub idol house​វិញ​ក៏​បាន​ប្រាប់​អ្នកសារព័ត៌មាន​ដែរ​ថា រូបគាត់​មិន​បាន​ព្យាយាម​ពេល​នោះ​ទេ ព្រោះតែ​ដល់​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២០​នោះ​គឺ​ពុំ​ឃើ​ញ​មាន​ភាគី​ខាង​សន្ដិសុខ​ខាងលើ​មិន​មក​យក រួច​ក៏ឲ្យរង់ចាំ​ដល់​ថ្ងៃ​ទី​៥​ដើម​ខែ ​ទើប​ភាគី​ថៅកែ Pub idol house បើក​ឲ្យ​ព្រម​គ្នា​ជាមួយ​បុគ្គលិក​ដូចគ្នា​ទាំងអស់ តែ​ខាង​មេ​សន្ដិសុខ​ខាងលើ​មិន​ព្រម​ក៏​មក​រករឿង​គាត់​នៅ​ថ្ងៃទី​៣ ខាងលើ​នេះ​តែម្ដង ។

​ក្នុង​ជំលោះ​ភាគី​ទាំង​២ ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​សម្របសម្រួល​ដែរ ដោយ​ឲ្យ​ភាគី​ទាំងសងខាង​ទៅ​ដោះស្រាយ​គ្នា​នៅ​សាលាសង្កាត់ តែ​ចុងក្រោយ​ភាគី​ខាង​ថៅកែ Pub idol house​ក៏​មិន​បើក​លុយ​ឲ្យ រីឯ​មេ​សន្ដិសុខ​ខាងលើ​ក៏​វិលត្រឡប់​ទៅវិញ​ទាំង​មិន​ទទួលបាន​ប្រាក់ខែ​ឲ្យ​កូនចៅ ៕