
ខូចខាតរថយន្ត៤គ្រឿងក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ លើផ្លូវជាតិលេខ៣ ត្រង់ចំណុចគល់ស្ពានព្រែកកំពង់បាយត្រើយខាងកើត ដោយហេតុបំពានសិទ្ធិនិងល្បឿនលឿន
កំពត ៖ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៩.៣៩នាទី មមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងមួយលើក លើផ្លូវជាតិលេខ៣ ត្រង់ចំណុចគល់ស្ពានព្រែកកំពង់បាយត្រើយខាងកើត ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត រវាងរថយន្តនិងរថយន្តដែលមានទិសដៅខ្វែងគ្នា រួចខ្ទាតទៅប៉ះរថយន្តចំនួន ២ គ្រឿងទៀត ដែលមានទិសដៅផ្ទុយគ្នា។
អ្នកបើកបររថយន្តបង្កមិនស្គាល់សាវតា (រត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ) បើកបររថយន្តម៉ាក HYUNDAI GOLD ប្រភេទក្បាលសណ្តោង ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-8199 និងសណ្តោងរ៉ឺម៉កពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 4A-8199 មានទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានកៀរថយន្តមួយគ្រឿង ដែលមានទិសដៅខ្វែងគ្នា ចំពីចំហៀងផ្នែកខាងឆ្វេង។
អ្នកបើកបររថយន្តឈ្មោះ អ៊ូច វូន ភេទប្រុស អាយុ២៦ឆ្នាំ និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ភូ យួន ភេទប្រុស អាយុ២៩ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បើកបររថយន្តម៉ាក TOYOTA CAMRY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-6759 មានទិសដៅពីត្បូងទៅជើង មិនគោរពសិទ្ធិ ក៏ត្រូវរថយន្តដែលមកពីទិសខាងកើត កៀធ្វេីឱ្យរថយន្តខ្ទាតទៅប៉ះនិងរថយន្តចំនួន២គ្រឿងទៀត ដែលមានទិសដៅផ្ទុយគ្នា បណ្តាលឱ្យអ្នកបើកបរនិងអ្នករួមដំណើររងរបួសស្រាល បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
អ្នកបើកបររថយន្តឈ្មោះ ខៀវ ស៊ីវត្ថា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បើកបររថយន្តម៉ាក HYUNDAI CLICK ពណ៌ទឹកសមុទ្យ ពាក់ផ្លាកលេខ ព្រះសីហនុ 2A-0389 មានទិសដៅពីលិចទៅកើត។
អ្នកបើកបររថយន្តឈ្មោះ មែ តារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត បើកបររថយន្តម៉ាក MAZDA BT-50 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BK-5266 មានទិសដៅពីលិចទៅកើត។
វត្ថុតាងរួមមានរថយន្តចំនួន៤គ្រឿង បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕