ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​គោយន្ត​កន្ត្រៃ និង​ម៉ូតូ ស្ថិតនៅ​ភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប ខេត្ត​កែប

ខេត្ត​កែប ៖ ថ្ងៃទី​០៤.០១.២០២១ វេលា​ម៉ោង ០៧.១៥ នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង លើ​ផ្លូវជាតិ​លេខ ៣៣​អា ចន្លោះ​គឺ​ឡូ​ម៉ែត្រ​លេខ ១៦-១៧ ចំណុច​ខាងត្បូង​ផ្ទះ​លោក រាំង ផន ស្ថិតនៅ​ភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ។​

​ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ កែប ១​អា​.៥២៧០ បើកបរ​ដោយ​ឈ្មោះ ហាវ ខុន ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ​មន្ត្រី​មន្ទីរ​សា​ធា​រណះ​ការ​ខេត្ត​កែប រស់​ភូមិ​ភ្នំ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប ខេត្ត​កែប (​របួសធ្ងន់​)

​អ្នកបើកបរ​គោ​យន្ត្រៃ​មិនស្គាល់​អត្តសញ្ញាណក្រោ​យ​ពេល​កើតហេតុ​បាន​រត់គេច​ចេញពី​កន្លែងកើតហេតុ​បាត់​។​

​អ្នករងរបួស​ត្រួវបាន​រថយន្ត​សង្គ្រោះ​របស់​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​កែប​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កែប ។​

​ចំណែក​វត្ថុតាង​កោ​យន្ត​កន្ត្រៃ និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងកែប ៕