​របួស ២​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​និង​ម៉ូតូ​ដែល​បើកបរ​បញ្ច្រាសទិស​គ្នា ខណៈពេល​ឆ្លងផ្លូវ​

​កំពត ៖ ថ្ងៃទី ០៤ ខែ​មករា ឆ្នាំ ២០២១ វេលា​ម៉ោង​១៣:០០ នាទី​នៅ​ផ្លូវជាតិ​លេខ ៣១ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៤១,៤២ ស្ថិតក្នុង​ភូមិ​ព្រៃ​តា​ព្រឹត ឃុំ​ស្ដេច​គង់​ខាងលិច មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​និង​ម៉ូតូ​ដែល​បើកបរ​បញ្ច្រាសទិស​គ្នា ។ ពេល​មកដល់​ចំណុច​កើតហេតុ​ខាងលើ ម៉ូតូ​សេ​១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ ២០១៥ ពាក់​ស្លាក​លេខ កំពត ១D. ៤១៦១ បើកបរ​ដោយ​ឈ្មោះ អ៊ឹម ភិ​ណារ៉ូ ភេទ​ប្រុស អាយុ​ប្រហែល ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ដូង ឃុំ​សំរោង​ក្រោម និង​អ្នករួមដំណើរ ២ នាក់ ទៀត​មិន​ស្គាល់​អត្តសញ្ញាណ បាន​ឆ្លងផ្លូវ​ពី​លិច​ទៅ​កើត បណ្ដាលឲ្យ​រថយន្ត​ជាន់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​បណ្ដាលឲ្យ​ដួល​រងរបួស យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តតាកែវ ។​

​ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ា​កបុង​ហ្គោ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២AR.២៦៥០ ឈ្មោះ​មិន សាវឿន ភេទ​ប្រុស អាយុ ៣១ ឆ្នាំ នៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ ចេ​ន ភឿក ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​អង្គ​តា​ភោគ ឃុំ​សន្លុង ស្រុទ្រាំ​ង ខេត្តតាកែវ ត្រូវបាន​នាំ​ខ្លួន មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ចំណែក​វត្ថុតាង​ទាំង ០២ គ្រឿង យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយមាស រង់ចាំ​ការដោះស្រាយ ៕