រថយន្ត​​ដឹក​ស៊ីម៉ង់ត៍ បើក​បុក​ម៉ូតូ​បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​

កែប ៖ កាលពី​ថ្ងៃ​ទី ០៤ ខែ​មករា ឆ្នាំ​២០២១ វេលា​ម៉ោង ៦ និង​០៥ នាទី ល្ងាច​
​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើត​រវាង​រថយន្ត និង​ម៉ូតូ​បើកបរ​បញ្ច្រាសទិស​គ្នា លើ​ផ្លូវជាតិ
៣៣ ( ចន្លោះ​គីឡូម៉ែត្រ​លេខ ២១ និង​២២ )​ស្ថិតក្នុង​ភូមិ​ភ្នំ​លា​វ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​។​

​រថយន្ត​ពោង​ដឹក​ស៊ីម៉ង់ត៍​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 3E 1730 បើក​មកពី​ទិស​ខាងលិច ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ពេ​បើក​មកដល់​ចំណុចកើតហេតុ ក៏​បុ​នឹង​ម៉ូតូ បើ​មក​ពី​ទិស​ផ្ទុយ ម៉ាក​ហុងដា​ឌ្រី​ម​C125​ពណ៌​ខ្មៅ ពាក់​ផ្លាក លេខ​កំពត 1Q 9937 បើក​មកពី​ទិស​ផ្ទុយ ដោយ​ឈ្មោះ សៀង ចាន់ថន ភេទ ប្រុស 21 ឆ្នាំ មុខរបរ​និស្សិត អង្គរ​ខេមរា
​ទីលំនៅ​បច្ចុប្បន្ន ភូមិ​អន្លង់​ថ្ងាន់ ឃុំ​ឬ​ស្សី​ខាងកើត ស្រុក​កំពង់ត្រាច កំពត បណ្តាល​អោយ​
​នៅ​កន្លែង ។​

​ក្រោយពេល​កើតហេតុ អ្នកបើករថយន្ត បាន​រត់គេចខ្លួន​បាត់ មូលហេតុ​អ្នកបើក​រថយន្ត​មិន​ប្រកាន់​ស្តាំ​។​

​ចំណែក​រថយន្ត​និង​ម៉ូតូ​យក​មក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ដ​ណាក់​ចង្អើរ ដើម្បី​អោយ​ការិយាល័យ​ជំនាញ​សហការគ្នា​ចាត់ការ​បន្ត ។ រីឯ​សាកសព​ត្រូវ​ប្រគល់​ជូន​សាច់ញាតិ​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕