​រថយន្ត​តូ​រី​សប៉ះ​ជាមួយ​ម៉ូតូ​បណ្តាលឲ្យ​រងរបួស​ធ្ងន់​

កំពត ៖ ថ្ងៃទី​៥​ខែ​មករា ឆ្នាំ ២០២១ វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​មាន​ករណី​គ្រោះថ្នាក់​កើតឡើង​ត្រង់​ចំណុក​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្ត​កំពត លើ​ផ្ទូវជាតិលេខ​៣ គីឡូម៉ែត្រ​១២៦​និង​១៣៧ រវាង​រថយន្ត​តូ​រី​ស​និង​ម៉ូតូ ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​។​

១/-​ម៉ូតូ​ទី​១ ម៉ាក​ហុងដា​ឌ្រី​ម​សង់​សេរី​២០២០​ពណ៍​ខ្មៅ ផ្លាក​លេខ​កំពត​១N -៩៦២៤ ធ្វើដំណើរ​ពី​ទិស​ខាងលិច​ទៅ​ទិសខាងកើត បើកបរ​ដោយ ឈ្មោះ សុខ លេង ភេទ ស្រី អ​យុ
១៥​ឆ្នាំ របួសធ្ងន់ និង​អ្នករួមដំណើរ​មាន ឈ្មោះ ស៊ិន សៀវ​ម៉ី ភេទ ស្រី អាយុ​៦​ឆ្នាំ របួសធ្ងន់ ត្រូវបាន​បញ្ជូន​ទៅ​ពេទ្យ​ភ្នំពេញ​ទាំង​២​នាក់​។ ជនរងគ្រោះ​២​នាក់​ខាងលើ​មិន​បាន​ពាក់មួក​សុវត្ថិ​ភព​ទេ ហើយ មាន​ទីលំនៅ​ភូមិ ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្ត​កំពត​។​
២/-​រថយន្ត​ម៉ាក​សាំង​យ៉ុង​(​តូ​រី​ស​) ពណ៏​ស ពាក់​ផ្លាកលេខ ភ្នំពេញ​2២H-៧៨៦០ ធ្វើដំណើរ​ពី​ទិសខាងកើត​ទៅ​ខាង​លិច បុក​ម៉ូតូ​ពេញ​ចំ​ពីមុខ​។ ក្រោយពេល​កើតហេតុ អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ដូច្នេះ​កម្លាំង​ផ្នែក​ជំនាញ​កំពុង​ធ្វើ​ការស្រាវជ្រាវរ​ក​អ្នកបើកបរ​និង​ម្ចាស់​រថយន្ត មក​ទួល​ខុស​ត្រូវ​
​។ ចំណែក​វត្ថុតាង​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដងទង់ រងចាំ​ធ្វើ​ការដោះស្រាយ ៕