
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតដាស់តឿន មន្ត្រីជំនាញ និងពាក់ពន្ធ័ពន្លឿនសាងសង់ស្ពានត្រើយកោះ អោយបានឆាប់រហ័ស
កំពត ៖ ប្រជាពលរដ្ឋនៅសង្កាត់ត្រើយកោះក្នុងក្រុងកំពតខេត្តកំពត កាលពីព្រឹកថ្ងៃទី4 ខែមករា ឆ្នាំ 2021នេះ ដែលមានលំនៅដ្ឋានជាប់និងគល់ស្ពានត្រើយកោះ បាននិយាយប្រាប់អោយដឹងថា អាជ្ញាធរក្រុងបានជួនដំណឹងជូនពួកគាត់ 2 ដង រួចមកហើយ គឺអោយពួកគាត់មានផ្ទះនៅជាប់គល់ស្ពានខាងត្បូង និងគល់ស្ពានខាងជើងរុះរើសំយ៉ាប់ពីមុខផ្ទះអោយបានឆាប់រហ័ស ងាយស្រួលសាងសង់ស្ពានថ្មីត្រើយកោះនេះអោយបានឆាប់ ។
ប្រជាពលរដ្ឋដដែលបាននិយាយត្អូញត្អែថា ការជូនដំណឹងរបស់អាជ្ញាធរអោយរុះសំយ៉ាប់ផ្ទះចោលនេះដែលប៉ះពាល់ការសាងសង់ស្ពានត្រើយកោះនេះពួកគាត់មិនទទួលបានសំណង់ពីអាជ្ញាធរទេ ។ ហើយការរស់នៅជាប់និងគល់ស្ពាននេះ ម្នាក់មិនក្រោយពីជិត 40 ឆ្នាំទេ ។ ចំណែក លោក គីរ៉ា មន្ត្រីជំនាញមកពីមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពត បានថ្លែងប្រាប់អោយដឹង កាលពីព្រឹកថ្ងៃទី ៤ ខែមករានេះថា ការសាងសង់ស្ពានត្រើយកោះនេះ គឺមន្ទីរសាធារណការខេត្តជាអ្នកសាងសង់តែម្ដង គឺមានប្រវែង75ម៉ែត្រ ។
លោក គឺរ៉ា ជំនាញផ្នែកស្ពានថ្នល់បានអះអាងថា ការប៉ះពាល់ក្នុងការសាងសង់ស្ពាននេះ គឺផ្ទះប្រជាពលរដ្ឋនៅចុងខាងត្បូងច្រើនជាងចុងស្ពានខាងជើង ។ ដោយសារតែមានការសាងសង់ស្ពានអូសបន្លាយយូរ ។
កាលពីពេលថ្មីៗនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតបានបើកកិច្ចប្រជុំមួយពាក់ពន្ធ័រឿងស្ពានត្រើយកោះធ្វើយ៉ាងណាអោយបានលើនហើយមូលហេតុអ្វីបានជាយឺតយ៉ាវ ។
លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ ហើយលោកមានផ្ទះមួយកន្លែងនៅក្បាលស្ពានពីខាងជើង ។ លោកបានថ្លែងថា ព្រោះសាងសង់ស្ពាននេះ មិនទាន់ច្បាស់ពីទំហំហើយប៉ះពាល់ប៉ុន្មានម៉ែត្រ ទើបលោកមិនទាន់សម្រេចចិត្តថា វាយរបងចោល ។
លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូថា បើមានផលប៉ះពាល់របងផ្ទះគាត់ គាត់នឹងហ៊ានបរិច្ចាកជាគម្រូគេ ដោយមិនគិតពីផលប្រយោជបុគ្គលឡើយ ។
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតបានថ្លែងអំណរគុណដល់លោកអភិបាលស្រុកទឹកឈូ ដែលហានចំណាយទ្រព្យសម្បត្តិរបស់ខ្លួនជាគំរូមួយសម្រាប់មន្ត្រីរាជការ ។ ប៉ុន្តែការយឺតយ៉ាវក្នុងការសាងសង់ស្ពានឆ្លងទៅកាន់ត្រើយកោះនេះមកពីមានលំដ្ឋានមន្ត្រីរាជការនៅគុលស្ពានចុងខាងត្បូងមិនបានរុះរើតាមការរំពឹងទេដោយមានការរុញរាចាំមើលគ្នាទៅវិញទៅមកមិនអោយអ្នកនៅពីមុខរុះ ។ តែលោក លាង រឿងសុធី អភិបាលក្រុងកំពតក៏ស្ទាក់ស្ទើរ មិនហាននិយាយចំហរជាសាធារណៈដែរ ព្រោះមានលំនៅដ្ឋានមន្ត្រីរាជការនៅជាប់និងគល់ស្ពាន ។
ប៉ុន្តែឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតបានដាស់តឿនមន្ត្រីពាក់ពន្ធ័ទាំងអស់ រាប់ទាំងលោក នាក់ សុវណ្ណារី ផង ជួយពន្លឿនស្ពានឆ្ងងត្រើយកោះនេះ ធ្វើយ៉ាងណាអោយបានឆាប់រហស័បើមិនមានរាំងស្ទះអ្វីទៀត ៕
ដោយ អ៊ួង វ៉ឹង