​អភិបាលស្រុក​ដំណាក់​ចង្អើរ លោកស្រី គឹម ច​ន្នី បាន​ដឹកនាំ​កម្លាំង បញ្ជាកា​រឯក ភាព ស្រុក​ចុះ​ពិនិត្យ​ទីតាំង ដី​ភ្នំ​មួយ​កន្លែង​ដែល​មាន​ជន ខិលខូច​លួច​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​

(​ខេត្ត​កែប​) ៖ កាល​ព្រឹក​ថ្ងៃទី 5 ខែ មករា ឆ្នាំ 2021 វេលា​ម៉ោង​10:00​នាទី អ​ភិ បាល ស្រុក​ដំណាក់​ចង្អើរ លោកស្រី​គឹម​ចា​ន្នី បាន​ដឹកនាំ​កម្លាំង គណៈបញ្ជាការ​ឯកភាព ស្រុក​ចុះ​ពិនិត្យ មើល​ទីតាំង​ភ្នំ​មួយ​កន្លែង ដែល​មាន​ជនខិលខូច​លួច​កាប់​ទន្ទ្រាន យក​ធ្វើជា​កម្មសិទ្ធិ ដែល​ឋិត នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់ ចង្អើរ ខេត្ត​កែប ចំណុច​ភ្នំ​ពោន បើ​យោង​តាម​សំដី របស់លោក ស្រី គឹម ចា​ន្នី​អភិបាលស្រុក បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា គាត់​មិន​ទាន់​ហ៊ាន សន្និដ្ឋាន​ថា​ដី​នេះ​ចូល​ក្នុង​ព្រៃ សហគមន៍​ប៉ុន្មាន​ទេ រងចាំ ការិយាល័យ​ភូមិបាល​ស្រុក ចុះ​មក​វាស់វែង​មើល​សិន បើ​ដី​នោះ​ចូល​ក្នុង​ដី​សហគមន៍​ពិតមែន គាត់​នឹង​ដឹកនាំ កម្លាំង​បញ្ជាការ​ឯកភាព​ស្រុក ធ្វើការ​ដក​ដំណាំ​ដែល ជនខិលខូច លួច​ដាំ​ទាំងអស់​ចេញ​វិញ ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិត​ហ្នឹង​បានឲ្យដឹងថា ដី​នោះ​គឺជា​ដី​របស់​លោក​ឧកញ៉ា និង ឯកឧត្តម ហើយ​អស់ លោក​ទៃ​ង​នោះ បាន​កាប់​ទន្ទ្រាន​យក​ធ្វើ​ជា​កម្ម សិទ្ធិ ពលរដ្ឋ​បាន​បន្តទៀតថា បើ​ប្រជា ពលរដ្ឋ​វិញ មិន​ហ៊ាន​ទៅ​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​ភ្នំ​បែបនេះ​ទេ​។​

​ប្រជា​ពល​ជា​ពលរដ្ឋ ក៍​ដូច​មន្ត្រីរាជការ​មួយចំនួន បាន​និយាយថា តាំង​ពី​លោក វង្ស សុផល ឡើង​តំណែង ជា​នាយ​ខណ្ឌ​រដ្ឋបាល ព្រៃឈើ​ខេត្ត​កែប មួយរយ​កន្លងមកនេះ ព្រៃឈើ​នៅ​ខេត្ត​កែប ត្រូវបាន​ហិនហោច ជា​បន្តបន្ទាប់ ៕